កម្ពុជាទាក់ទាញគម្រោងវិនិយោគជិត១០០០លានដុល្លារ
- ភ្នំពេញ
ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានអះអាងថា ២ខែដើមឆ្នាំ កម្ពុជាទាក់ទាញគម្រោងវិនិយោគសរុប១០៥គម្រោង មានទឹកប្រាក់សរុប៩៦៧លានដុល្លារ ដោយបង្កើតការងារធ្វើបានជាង៣៩.០០០ កន្លែង ។
ប្រភពដដែលបានអះអាងកាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៦ថា គម្រោងទាំងនេះ គឺឧស្សាហកម្ម ៥០០ លានដុល្លារ ហេដ្ឋរចនាសម្ព័ន្ធ៤៦៤លានដុល្លារ និង កសិកម្មនិងកសិឧស្សាហកម្មបានជាង៣ លានដុល្លារដែរ ។
គម្រោងទាំងនេះ មានទីតាំងច្រើនជាងគេ គឺនៅកំពង់ស្ពឺ កណ្តាល២១ តាកែវ១៤ និងភ្នំពេញ១០ កន្លែង ។

ចែករំលែកព័តមាននេះ