ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ឃ្លាំង​លក់​ពូក អស់ទាំង​ស្រុង សំណាងល្អ មិន​រាលដាល​ដល់​​ការ៉ាស់​សាំង​ជាប់​របងគ្នា​

4 ម៉ោង មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ អគ្គី​ភ័យ​បាន​ឆាបឆេះ​ឃ្លាំង​លក់​ពូកមួយកន្លែង​ នៅ​សង្កាត់​ជ្រាវ អស់ទាំង​ស្រុង​ សំណាងល្អ មិន​បណ្តាល​ឱ្យ​ឆេះ​រាលដាល​ដល់​ការ៉ាស់សាំង​ដែល​ជាប់​របង​គ្នា ។​ ហេតុការណ៍ខាងលនេះ​​បានបង្កការភ្ញាក់ផ្អើល​​កើតឡើង​នៅ​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី ១៣…

ខេត្ត​សៀម​រា​ប ៖ អគ្គី​ភ័យ​បាន​ឆាបឆេះ​ឃ្លាំង​លក់​ពូកមួយកន្លែង​ នៅ​សង្កាត់​ជ្រាវ អស់ទាំង​ស្រុង​ សំណាងល្អ មិន​បណ្តាល​ឱ្យ​ឆេះ​រាលដាល​ដល់​ការ៉ាស់សាំង​ដែល​ជាប់​របង​គ្នា ។​

ហេតុការណ៍ខាងលនេះ​​បានបង្កការភ្ញាក់ផ្អើល​​កើតឡើង​នៅ​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី ១៣ ខែ មីនា ឆ្នាំ​​២០២៦ ​នៅ​តាម​បណ្តោយ​ផ្លូវ​ខ្នារ ក្នុងភូមិ​ខា្នរ ចាស់ សង្កាត់ ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ។

បើ​តាម​បុគ្គលិក និង​ម្ចាស់​ឃ្លាំង លក់​ពូក បាន​ឱ្យដឹង​ថា ករណី​ឆ្លេះ ឃ្លាំង​លក់​ពូក បាន​ឆេះ​ចេញពី ចង្ក្រាន​បាយ ​ខណៈ​ពេល​ដែល​ពួកគាត់​កំពុង​អង្គុយ​លក់ នៅ​ខាង​មុខ ជាប់​ហាង​លក់​បាយរបស់​ម្ចាស់ឃ្លាំង​ ស្រាប់តែ​ម្ចាស់​ឃ្លាំង​ស្រែក​ចេញពី​​​ក្នុង​ចង្ក្រាន​ថា ជួយ​ផង ភ្លើង​ឆេះ​ផ្ទះ​ហើយ ។ ពេល​នោះ​ពួក​គាត់ចំនួន ៣ ទៅ ៤ នាក់ ក៏​បាន​នាំ​គ្នា​អូស​ម៉ូតូ​ចេញពី​ក្នុង​កន្លែង​លក់​ពូក​បាន​៣​គ្រឿង ​។ ដោយសារភ្លើងឆេះខ្លាំងទៅៗ ម្ចាស់​ឃ្លាំងក៏បាន​ខ​ល​ទៅ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បីឱ្យ​ជួយ​អន្តរាគមន៍​។

បើ​តាម​សមត្ថកិច្ច​ជំនាញ​​បាន​ឱ្យដឹង​ថា ករណី​ឆេះ ឃ្លាំង​លក់​ពូក​នេះ នៅ​មិន​ទាន់​ដឹង​មូល​ហេតុ​ទេ ដោយសារ​កម្លាំង​យើង​មក​ជួយ​អន្តរាគមន៍ ខណៈ​កំពុងឆេះ​ខ្លាំង​ណាស់ មិនទាន់​​ដឹងមូលហេតុ​ច្បាស់លាស់​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ