ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ​៖ សូម​បន្ត​យុទ្ធនាការ«​ខ្មែរ​ប្រើ​របស់​ខ្មែរ​»​មាន​រហូត​ទាល់តែ​ថៃ​ដាក់​កន្ទុយ​រត់​ចូល​ដី​ខ្លួន​វិញ

4 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ សមាជិក​រដ្ឋសភា និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បន្ត​ធ្វើ​យុទ្ធនាការ​«​ខ្មែរ​ប្រើ​របស់​ខ្មែរ​»​ជាប់​រហូត​ដល់​ទាល់ តែ​ថៃ​ដាក់​កន្ទុយ​រត់​ចូល​ដី​ខ្លួន​វិញ ។ ការ​អំពាវនាវ​របស់​ឯកឧត្តម…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ សមាជិក​រដ្ឋសភា និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​បន្ត​ធ្វើ​យុទ្ធនាការ​«​ខ្មែរ​ប្រើ​របស់​ខ្មែរ​»​ជាប់​រហូត​ដល់​ទាល់ តែ​ថៃ​ដាក់​កន្ទុយ​រត់​ចូល​ដី​ខ្លួន​វិញ ។

ការ​អំពាវនាវ​របស់​ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​បាន​ដាក់​ចេញ​យុទ្ធនាការ «​ថៃ​ជួយ​ថឺ​» បន្ទាប់​ប្រជាពលរដ្ឋ​បាន​ខឹងសម្បារ​ខ្លួន ក្រោយ​សេដ្ឋកិច្ច​ពួក​គាត់​ធ្លាក់​ចុះ​ក្រោយ​ពី​ថៃ​បាន​បិទ​ព្រំដែន​ជាមួយ​កម្ពុជា​ជា​ច្រើន​ខែ​មក​ហើយ ។

ឯកឧត្តម ខៀវ កា​ញា​រី​ទ្ធ បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៦ បាន​លើក​ឡើង​ថា ក្រោយ​ពី​យុទ្ធនាការ «​ខ្មែរ​ប្រើ​របស់​ខ្មែរ​» ដែល​បណ្តាល​ឱ្យ​អ្នក​រកស៊ី​ថៃ​រាប់​ម៉ឺន​នាក់​ត្រូវ​ឡុងចុង និង​ជេរ​បញ្ចោរ​រដ្ឋាភិបាល​ខ្លួន​មក ពេល​នេះ​រដ្ឋាភិបាល​ថៃ​ចាប់ផ្តើម​ចម្លង​ពី​ខ្មែរ​ដែរ ដោយ​បើក​យុទ្ធនាការ​«​ថៃ​ជួយ​ថៃ​បន្ថយ​ការ​តឹងតែង​ក្នុង​ការ​រស់នៅ​» [ Thais Help Thais Easing the Cost of Living ] ដែល​មាន​រយៈពេល​ពី​ថ្ងៃ​ទី​១៥ ឧសភា ដល់​១៤ មិថុនា ២០២៦ ។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា តែ​សូមទោស​យុទ្ធនាការ​«​ខ្មែរ​ប្រើ​របស់​ខ្មែរ​»​មាន​រហូត ទាល់តែ​សៀម​ដាក់​កន្ទុយ​រត់​ចូល​ដី​ខ្លួន​វិញ ។ ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​ក៏​បាន​លើក​ឡើង​យក​រូប​នាយក​រដ្ឋមន្ត្រី Anutin ជាមួយ​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម Suphajee Suthumpun ជិះ​ម៉ូតូ​ដឹកឥ​វ៉ា​ន់​លក់​ចល័ត​បើក​យុទ្ធនាការ ដើម្បី​បំផុស​អោយ​ថៃ​ដែល​កំពុង​ទាត់​ខ្យល់​អោយ​បង្កើត​របរ​តូចតាច​រស់​តាម​កម្ម​បណ្តើរ​ៗ កាលពី​ថ្ងៃ​ទី​១១ ឧសភា ២០២៦ ដែល​ត្រូវ​បាន​កាសែត​បាងកក​ប៉ុស្តិ៍​ចេញផ្សាយ​នៅ​ថ្ងៃ​១៣ ឧសភា ២០២៦​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ