សង្ឃមួយអង្គ ត្រូវបានចាប់ផ្សឹក ក្រោយលួងលោមក្មេ.ងស្រីទៅរំលោ.ភសេ.ពសន្ថវៈ
- ស្វាយរៀង
ខេត្តស្វាយរៀង ៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលធ្លក នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានទទួលពាក្យបណ្តឹងពីឈ្មោះ ផាន់ សាម៉ុន ភេទស្រី…
ខេត្តស្វាយរៀង ៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលធ្លក នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានទទួលពាក្យបណ្តឹងពីឈ្មោះ ផាន់ សាម៉ុន ភេទស្រី…
ខេត្តស្វាយរៀង ៖ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលធ្លក នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានទទួលពាក្យបណ្តឹងពីឈ្មោះ ផាន់ សាម៉ុន ភេទស្រី អាយុ៧២ឆ្នាំ រស់នៅភូមិធំ ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ប្តឹងចោទទៅលើព្រះសង្ឃព្រះនាមឈ្មោះ ម៉ៅ សុត ព្រះជន្ម ២៦វស្សា គង់នៅវត្តភូមិធំ ស្ថិតនៅភូមិធំ ឃុំធ្លក ស្រុកស្វាយជ្រំ បានលួងលោមរំលោភចៅស្រី មានអាយុ ១៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នារហូតបានសម្រេច។
ក្រោយពីបានទទួលព័ត៌មានខាងលើរួចមក លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលធ្លក មន្ទីរធម្មការ និងសាសនាខេត្ត អាជ្ញាធរមូលដ្ឋាន និងគណៈកម្មការ អាចារ្យវត្ត ចុះដល់ទីតាំងកើតហេតុ ព្រមទាំងបានឃាត់ខ្លួនព្រះសង្ឃព្រះនាម ម៉ៅ សុត នៅក្នុងកុដិ យកទៅសួរនាំ។
ប្រភពបានឲ្យដឹងថា តាមរយៈការសួរនាំ សង្ឃអង្គនោះបានឆ្លើយសារភាពថា ខ្លួនមានទំនាក់ទំនងតាមរយៈទូរស័ព្ទជាមួយជនរងគ្រោះ ដែលមានអាយុ១៣ឆ្នាំ លួងលោមស្នេហា រហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៥និង១០នាទីរសៀល ក៏បានទំនាក់ទំនងទៀតហៅជនរងគ្រោះឱ្យមកក្នុងទីធ្លាវត្ត បន្ទាប់មកឱ្យជនរងគ្រោះដើរចូលក្នុងបន្ទប់ ( កុដិសឹង) ក៏ធ្វើសកម្មភាពរំលោភសេពសន្ថវៈ រហូតបានសម្រេចមួយដង។
បច្ចុប្បន្ន សង្ឃមួយអង្គខាងលើ ត្រូវបានមន្ទីរធម្មការ និងគណៈកម្មការ អាចារ្យវត្ត ចាប់បង្ខំផ្សឹកលាចាកសិក្ខាបទ ដើម្បីប្រគល់ជូនសមត្ថកិច្ច។
នៅព្រឹកថ្ងៃទី១២ មេសា ឆ្នាំ២០២៦នេះ លោកអធិការនៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ឯកភាពឱ្យសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕



ចែករំលែកព័តមាននេះ