ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​២​នាក់​ជិះ​ម៉ូតូ​បុ.ក​រថយន្ត​កុងតឺន័រ​កំពុង​បត់​ឆ្វេង​របួ.សធ្ងន់

43 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ យុវជន​២​នាក់​ដែល​ជា​និស្សិត​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​កម្ពុជា​(NPIC) ខណៈ​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា ស្រប​ទិស​ដៅ​ជាមួយ​រថយន្ត​កុងតឺន័រ​១​គ្រឿង​សុខ​ៗ ស្រាប់តែ​រថយន្ត​នោះ​បត់​ឆ្វេង ជា​ហេតុ​ធ្វើ​ឲ្យ​យុវជន​២​នាក់​ខាងលើ​វាក់​គេច​ចេញ​អត់​ទាន់ ក៏​ជ្រុល​ទៅ​បុក​ចំកាង​មុខ​រថយន្ត​នោះ​ពេញទំហឹង បណ្ដាល​ឲ្យ​របួសធ្ងន់​ទាំង​២​នាក់​តែ​ម្ដង ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២ ខែ​មិ​ថនា ឆ្នាំ​២០២៦ នៅ​ត្រង់​ចំណុច​ផ្សារ​ជីប ម៉ុង ស្ថិត​នៅ​តាម​មហាវិថី​ឈ្នះ​ឈ្នះ ភូមិ​សំរោង សង្កាត់​សំរោង​ក្រោម សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​ថា យុវជន​រង​គ្រោះ​២​នាក់​ខាងលើ​នោះ​ម្នាក់​ឈ្មោះ​បូ​រ៉ា និង​ម្នាក់​ទៀត​ឈ្មោះ​សិ​ដ្ឋ អ្នក​ទាំង​២​ជា​និស្សិត​រៀន​នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​កម្ពុជា​(NPIC) មាន​ទីលំនៅ​បុរី​សន្តិភាព​២ ភូមិ​ដំណាក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ដោយឡែក​រថយន្ត​បង្ក ម៉ាក​DAEWOO ព​ណ៍​ស លាយ​ខៀវ ពាក់​ស្លាក​លេខ​ត្បូងឃ្មុំ​3A-1322 ដឹក​ទូ​កុងតឺន័រ​បើកបរ​ដោយ​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់ ហើយ​រថយន្ត​នេះ​បាន​រង​ការ​ខូចខាត​ក្រពឹត​កាង​មុខ ។

សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​វេលា​ម៉ោង​ខាងលើ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ព្រៃវែង​1W-9872 ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ស្របគ្នា​ពីក្រោយ​រថយន្ត​បង្ក​១​គ្រឿង​នោះ ។ លុះ​ពេល​ទៅ​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​រថយន្ត​បាន​បត់​ឆ្វេង​អត់​មើល​ក្រោយ ក៏​ត្រូវ​ម៉ូតូ​យុវ​និស្សិត​២​នាក់​នោះ​វាក់​គេច​អត់​ទាន់ ក៏​ជ្រុល​ទៅ​បុក​ចំកាង​មុខ​ខាងឆ្វេង​រថយន្ត​នោះ​ពេញទំហឹង បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ទាំង​២​នាក់​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​សង្គ្រោះ​នៃ​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្តិភាព ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់ បន្ទាប់​មក​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​វាស់វែង​និង​នាំ​យក​រថយន្ត ព្រមទាំង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕