ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ពិភាក្សា​​អំពី​ការ​ដាក់​ពង្រាយ​អា.វុ.ធ​នុយ​ក្លេអ៊ែរ​បន្ថែម​ទៀតនៅលើទឹក​ដី​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​នៅ​អឺរ៉ុប

36 នាទី មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖ អាមេរិក​កំពុង​ពិគ្រោះ​គ្នា​ទៅ​លើ​បញ្ហា​ថា​តើ​ត្រូវ​ដាក់​ពង្រាយ​អាវុធ​នុយ​ក្លេ​អ៊ែរ​បន្ថែម​ទៀត​នៅ​ក្នុង​រដ្ឋ​ជា​សមាជិក​អង្គ​ការ​ណាតូ​ដែរ​ឬ​ទេ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ហ្វាយ​ណាន់​សល​ថាមស៍ (Financial Times)។ ​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​បាន​ឱ្យ​តម្រុយ​ថា​ខ្លួន​បើក​ទូលាយ​សម្រាប់គម្រោង​ដាក់​ពង្រាយ​អាវុធ​នេះ​នៅ​លើ​រដ្ឋ​ជា​សមាជិក​លើ​ស​ពី​៦​ប្រទេស​ដែល​បាន​ដាក់​ពង្រាយ​អាវុធ​នេះ​រួច​ហើយ​ និង​ដែល​មាន​មូល​ដ្ឋាន​សម្រាប់​ចុះ​ចត​នៃ​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ខ្នាត​យក្ស​ដែល​មាន​សមត្ថ​ភាព​ដឹក​ជញ្ជូន​គ្រាប់​បែក​នុយ​ក្លេ​អ៊ែរ​។ នេះ​បើ​យោង​តាម​ហ្វាយ​ណាន់​សល​ថាមស៍​ដែល​ដក​ស្រង់​ប្រភព​ចំនួន​​បី​នាក់​។

​តាម​រយៈ​វិធាន​ការ​នេះ ប្រទេស​ដទៃ​ទៀត​នឹង​អនុញ្ញាត​ឱ្យ​អាមេរិក​ដាក់​មូល​ដ្ឋាន​សម្រាប់​យន្ត​ហោះ​ចុះ​ចត​ និង​ដែល​អាច​ពាំ​នាំ​ទៅ​ជា​មួយ​នូវ​អាវុធ​នុយ​ក្លេ​អ៊ែរ​។ ប៉ុន្តែ​អាមេរិក​ក៏​និយាយ​ដោយ​ប្រយ័ត្ន​ប្រយែង​ផង​ដែរ​ថា​កិច្ច​ព្រម​ព្រៀង​ណា​មួយ​ដើម្បី​ពង្រីក​ការ​ដាក់​ពង្រាយ​អាវុធ​នុយ​ក្លេអ៊ែរ​នៅ​ប្រទេស​ដទៃ​ទៀត​នោះ​មិន​ទាន់​ចាំ​បាច់​ខ្លាំង​ពេក​ទេ​។ បណ្ដា​រដ្ឋ​ជា​សមាជិក​អង្គ​ការ​ណាតូ​នៅ​តំបន់​ស្លាប​​​ខាង​កើត​ដូច​ជា​ប៉ូឡូញ និង​រដ្ឋ​នៅ​តំបន់​បាល់​ទិច​ជា​ដើម​កំពុង​ចាប់​អារម្មណ៍ចង់​ឱ្យ​អាមេរិក​ដាក់​ពង្រាយ​មូល​ដ្ឋាន​នៅ​លើ​ទឹក​ដី​របស់​ខ្លួន​។

ហ្វាយ​ណាន់​សល​ថាម៍​ផ្សាយ​​ថាពួក​គេ​​កំពុង​ពិភាក្សា​គ្នា​នៅ​ក្នុង​ចំណោម​អង្គ​ការ​ណាតូ​។ ប្រធាន​រៀប​ចំ​គោល​នយោបាយ​របស់​មន្ទីរ​បញ្ចកោណ​ លោក​អែល​ប្រ៊ីច​ ខូល​ប៊ី (Elbridge Colby) ធ្លាប់​និយាយ​កាល​ពី​មុន​នេះ​ថា​អាមេរិក​នឹង​បន្ត​ប្រើ​ប្រាស់​អាវុធ​នុយ​ក្លេ​អ៊ែរ​ដើម្បី​ការ​ពារ​រដ្ឋ​ជា​សមាជិក​អង្គ​ការ​ណាតូ​។ លោក​ដូណាល់​ត្រាំ​ និង​ជំនួយ​ការ​របស់​លោក​រិះ​គន់​ក្រុម​សម្ព័ន្ធ​មិត្ត​នៅ​ទ្វីប​អឺរ៉ុប​ថា​ពួក​គេ​មិន​សូវ​ហ៊ាន​​ចំណាយ​ថវិកា​ឱ្យ​បាន​ច្រើន​គ្រប់​គ្រាន់​នៅ​ក្នុង​វិស័យ​ការ​ពារ​ជាតិទេ​​ ហើយ​ពួក​គេ​​ផ្ទុក​ផ្ដាក់​តែ​លើ​អាមេរិក​ម្នាក់​ឯង​ជា​អ្នក​រ៉ាប់​រង​ថ្លៃ​ចំណាយ​៕ ប្រភព៖ Arab News