ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ីបា.ញ់មីស៊ីលបាលីស្ទិក ស.ម្លា.ប់និងរបួសមនុស្សជាង៥០នាក់ ស្របពេលមូស្គូបង្គាប់ឱ្យអ្នកការទូត​បរ​ទេស​ចាក​ចេញ

52 នាទី មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រមុខ​រដ្ឋបាល​យោធា​ក្រុង​គៀវ ​លោក​ទី​មួ​តេ​កា​ឆេ​ន​កូ​ ថ្លែង​ថា មនុស្ស​៤​នាក់​ស្លាប់​នៅ​ក្រុង​គៀវ ​និង​៥១​នាក់​រង​របួស​ នា​ថ្ងៃ​ទី​២​ មិថុនា ក្នុង​ការ​វាយប្រហារ​របស់​រុ​ស្ស៊ី​ដោយ​មី​ស៊ីល​បាលី​ស្ទិ​កលើ​សង្កាត់​ជា​ច្រើន​នៃ​រដ្ឋធានី​អ៊ុយ​ក្រែ​ន​ ។

ក្រោយ​ការ​ផ្ទុះ​គ្រាប់​មី​ស៊ី​ល​ដ៏​រង្គើរ ប្រជាជន​បានរ​ត់ទៅ​រក​ជម្រក​ការពារ​ទាំង​រុំ​ភួយ​។ ការ​វាយប្រហារ​នោះ​បណ្ដាល​ឲ្យ​មាន​ផ្សែង​ខ្មៅខ្មួល​ហុយ​ទៅ​លើ​អាកាស​។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ​ហ្សេ​ឡេ​ន​ស្គី​អះអាង​នា​ពេល​មុន​នេះ​ថា រុ​ស្ស៊ី​​រៀបចំ​ការ​វាយប្រហារ​ខ្លាំងក្លា​ថ្មី​លើ​អ៊ុយ​ក្រែ​ន ខណៈ​ក្រុង​មូ​ស្គូ​អំពាវនាវ​ឲ្យ​បណ្ដា​អ្នកការទូត​បរទេស​នាំ​គ្នា​ចាក​ចេញពី​ក្រុង​គៀវ​ ។

ម្យ៉ាង​វិញទៀត​ នៅ​ក្រុង​ឌី​នី​ប្រូ​ភាគ​ខាងកើត​ប្រទេស អាជ្ញាធរ​រាយការណ៍​ពី​មនុស្ស​ស្លាប់​៥​នាក់​ និង​របួស​២៥​នាក់​។ មនុស្ស​១០​នាក់​ក៏​រង​របួស​ដែរ​ នៅ​ក្រុង​ខា​គៀវ​ដែល​រង​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​១៥​គ្រឿង​ និង​មី​ស៊ីល​២​គ្រាប់​។

ខាង​រុ​ស្ស៊ី​វិញ ​ជនស៊ី​វិល​ម្នាក់​បាន​ត្រូវ​ស្លាប់ កាលពី​ថ្ងៃ​ទី​១​ មិថុនា នៅ​តំបន់​គួរ​ស្ក៍​ជិត​ព្រំដែន​ក្នុង​ការ​វាយប្រហារ​មួយ​ដោយ​ដ្រូ​ន​អ៊ុយ​ក្រែ​ន​។ ភ្លើង​បាន​ឆាបឆេះ​ក្នុង​រោងចក្រ​ចម្រាញ់​ប្រេងកាត​អ៊ីល​ស្គី​តំបន់​ក្រា​ស្នូ​ដា​ ភាគ​ខាង​ត្បូង​រុ​ស្ស៊ី​ ក្នុង​ការ​វាយប្រហារ​ដោយ​ដ្រូ​ន​។

ក្នុង​ខែឧសភា​ កន្លង​ទៅ​រុ​ស្ស៊ី​ប្រើ​ដ្រូ​ន​រយៈ​ឆ្ងាយ​ដល់​៨១៥០​គ្រឿង ​វាយប្រហារ​អ៊ុយ​ក្រែ​ន​ត្រូវជា​២៤%​ លើស​កាលពី​ខែមេសា​។ កាលពី​ពាក់កណ្ដាល​ខែឧសភា រុ​ស្ស៊ី​បាន​វាយប្រហារ​ដ៏​អាក្រក់​បំផុត​លើ​ក្រុង​គៀវ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​២០​នាក់​ ៕