ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនជនជាតិចិន ៤នាក់ ពាក់ព័ន្ធករណីឃា.តកម្មសម្លា.ប់ស្ត្រីភេ.ទទី៣ និងអ្នករត់តាក់ស៊ី យកស.ពទៅញាត់ក្នុងលូ នៅ​ជ្រោយចង្វា​

30 វិនាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឃាតករ​ជា​ជនជាតិ​ចិន​ដែល​បាន​​សម្លាប់​ស្ត្រីភេទ​ទី​៣​ និង​អ្នក​រត់​តាក់ស៊ី​ យកសព​ទៅ​កប់​រួម​គ្នា​នៅ​ព្រែក​លៀប​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ចំនួន ៤​នាក់​ហើយ​ក្រោម​ការ​ដឹកនាំ​និង​បញ្ជា​ផ្ទាល់ ដោយ​លោក​ឧត្ត​សេនីយ៍​ត្រី ប៊ុត សត្យា ស្នងការ​រង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​បញ្ហា​ដោយ​ផ្ទាល់​ពី​លោក​ឧត្ត​សេនីយ៍​ទោ លី ប៊ុ​ន​អេ​ង ស្នងការ​រង​ទទួល​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​។ គួររំលឹកថា លម្អិត​! ករណី​ឃា​.​ត​កម្ម​ស​ម្លា​.​ប់​ស្ត្រី​ភេ​.​ទ​ទី​៣ និង​អ្នក​រត់​តាក់ស៊ី យកស​.​ព​ញាត់​ចូល​លូ រួច​ចា​.​ក់​បេតុង​ក​.​ប់​ចោល នៅ​ជ្រោយចង្វា

នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​លោក​វរសេនីយ៍ឯក ម៉​ម សា​វន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​។
ទោះបីជា​យ៉ាងណា​ សមត្ថកិច្ច​ពុំ​ទាន់​បង្ហាញមុខ​ឃាតករ​រូប​នោះ​ជា សាធារណៈ​នៅឡើយ​។​ដោយ​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​ដើម្បី​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​បន្ត​ទៀត​ ។

សូមរំលឹកឡើងវិញថា​ ស្ត្រីភេទ​ទី​៣ ជា​បុគ្គលិក​ខារ៉ាអូខេ ម្នាក់ និង​អ្នក​រត់​តាក់ស៊ី​ម្នាក់​ទៀត ត្រូវ​បាន​ឃាតករ​ជា​ជនជាតិ​ចិន​រឹត​ក និង​វាយ​សម្លាប់ ហើយ​យក​សព​ទៅ​ញាត់​ក្នុង​លូ​រួម​គ្នា នៅ​ក្នុង​ដី​ឡូ​តិ៍​មួយ​កន្លែង​នៅ​សង្កាត់​ព្រែក​លៀប ដោយ​ចាក់​បេតុង​ពីលើ​និង​យក​រថយន្ត​ទៅ​ប្លុង​ចោល​នៅ​ស្រុក​កៀនស្វាយ​។​

​ឃាតកម្ម​ដ៏​ព្រៃផ្សៃ​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​០១ ខែមិថុនា ឆ្នាំ​២០២៦​នៅ​ចំណុច​ដី​ឡូ​តិ៍​គ្មាន​លេខ តាម​ផ្លូវ​បេតុង​ក្បែរ​ស្ពាន​លេខ​៤​ក្នុងភូមិ​បាក់​ខែង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​និង​គាស់​សព​ត្រួតពិនិត្យ​ទាំង​យប់​។​

​ការ​ឈាន​ទៅ​រក​ឃើញ​សាកសព​ជន​រង​គ្រោះ​ពីរ​នាក់ បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ជនជាតិ​ចិន​ចំនួន​២​នាក់​ពាក់ព័ន្ធ​ជំរិត​ទា​ប្រាក់​ជន​រង​គ្រោះ​ហើយ​នាំ​យក​ទៅ​បង្ហាញ​ទីតាំង​ខាងលើ​។​

​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​១.​ឈ្មោះ អែម គឹ​ម​ស្រ៊ុ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត​តាក់ស៊ី ទីលំនៅ​ភូមិ​ជ្រោយ​អំពិល សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​និង​២.​ឈ្មោះ តាំង ស៊ី​ម៉េ​ង ហៅ​ឡី​ឡី ភេទ​ស្រី អាយុ​៣៦​ឆ្នាំ (​ប្រុស​កែ​ភេទ​ជា​ស្រី​) មុខរបរ​បុគ្គលិក​ខារ៉ាអូខេ ទីលំនៅ​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាត់​ខ្លួន​ជន​រង​គ្រោះ​និង​ប្រទះ​ឃើញ​រថយន្ត​ដែល​ត្រូវ​ជនសង្ស័យ​យក​ទៅ​ផ្លុ​ង​ចោល​នៅ​ស្រុក​កៀនស្វាយ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កំរិត ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ស្រាវជ្រាវ​ហើយ​ឈាន​ទៅ​ឃាត់​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​ពីរ​នាក់​នៅ​ថ្ងៃ​ទី​១​ខែមិថុនា​ឆ្នាំ​២០២៦​នេះ​ហើយ​នៅ​រសៀល​ក៏​បាន​នាំ​ជនសង្ស័យ​ទៅ​ទីតាំង​ដី​ឡូ​តិ៍ ខាងលើ​ដែល​ជា​កន្លែង​ឃុំឃាំង​និង​សម្លាប់​ជន​រង​គ្រោះ​ដោយ​យក​ទៅ​កប់​ក្នុង​រណ្ដៅ​ដែល​ជា​អណ្ដូង​លូ និង​ចាក់​បេតុង​ពីលើ​។​

​តាម​បងស្រី​បង្កើត​របស់​ជន​រង​គ្រោះ​ឈ្មោះ អែម គឹ​ម​ស្រ៊ុ​ន បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៦ មាន​គេ​ទូរ​សព្ទ​មក​ប្រាប់​ថា ប្អូន ប្រុស​របស់​ខ្លួន​បាន​បាត់​ខ្លួន​និង​ទំនាក់ទំនង​មិន​ចូល​ហើយ​គាត់​ក៏​បាន​ប្តឹង ទៅ​សមត្ថកិច្ច ។ នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២៦ ក៍បាន​ទទួល​ដំណឹង​ពី​សមត្ថកិច្ច​ថា​ប្រទះ​ឃើញ​រថយន្ត​របស់​ប្អូនប្រុស​នៅ​ស្រុក​កៀនស្វាយ​។​លុះ​នៅ​វេលា​ម៉ោង​ប្រហែល​១៩ និង​២០​នាទី​យប់ ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២៦ ស្រាប់តែ​សមត្ថកិច្ច​ទំនាក់ទំនង​មក​ប្រាប់​ថា ប្រទះ​ឃើញ​សាកសព​ប្អូន នៅ​ក្នុង​ដី​ឡូ​តិ៍​ម្ដុំ​សង្កាត់​បាក់​ខែង ក៏​មក​មើល​ទើប​ដឹង​ថា​ជា​សព​ប្អូនប្រុស​។​

​ដោយឡែក​មិត្ត​ប្រុស​របស់​ជន​រង​គ្រោះជា​នារី​ភេទ​ទី​៣​ក៏​បាន​ឲ្យ​ដឹង​ថា មិត្ត​ស្រី​របស់​ខ្លួន ជា​បុគ្គលិក​ខារ៉ាអូខេ និង​រកស៊ី​ពេល​យប់ ហើយ សព្វថ្ងៃ​ពួក​គេ រស់នៅ​ផ្ទះ​ជាមួយ​គ្នា​។​

​តាម​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​យប់​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៦ នារី​ភេទ​ទី​បី​រូប​នោះ​ត្រូវ​បាន​ភ្ញៀវ​ទាក់ទង​ចេញ​ទៅ​ក្រៅ តែ​មិនដឹង​ទៅ​ណា​ទេ ហើយ​ក៏​មាន​រថយន្ត​តាក់ស៊ី​ដែល​តែងតែ​ដឹក​មិត្ត​ស្រី​ខ្លួន​មក​ទទួល​ចេញពីផ្ទះ​។​

​ដោយសារ​តែ​បាត់​យូរ​ខុស​ពី​សព្វ ដង​មិត្ត​ប្រុស ក៏​បាន​ទូរ​សព្ទ​ទាក់ទង​តែ​មិន​ចូល​នឹង​បាន​ប្រើ​កម្មវិធី​សម្រាប់​តាមដាន​បង្ហាញ​ថា​មិត្ត​ស្រី​(​ជន​រង​គ្រោះ​)​នៅ​ម្ដុំ​ព្រែក​ឯង ក៏​បាន​តាម​ទៅ​មើល​តែ​រក​ពុំ​ឃើញ​ក៏​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​តែ​ម្ដង​។​លុះ​នៅ​វេលា​យប់​ថ្ងៃ​ទី​០១ ខែមិថុនា ឆ្នាំ​២០២៦ បាន​ទទួល​ដំណឹង​ពី​សមត្ថកិច្ច​ថា ប្រទះ​ឃើញ​សាកសព​មិត្ត​ស្រី ក្នុង​ដី​ឡូ​តិ៍​ម្ដុំ​សង្កាត់​បាក់​ខែង​មក​មើល​ដឹង​ថា​ជា​សព​មិត្ត​របស់​ខ្លួន​។​

​បន្ទាប់​ពី​ភ្ញាក់ផ្អើល​សមត្ថកិច្ច​ក៏​បាន​គាស់​យក​សាកសព​ត្រួតពិនិត្យ​នៅ​វេលា​យប់​។​

​តាម​ការ​ត្រួតពិនិត្យ​សមត្ថកិច្ច រក​ឃើញ​ពូថៅ​ដង​ឈើ​១,​ដំបង​ដែក​វាយ​កូន​បាល់​១,​ស្លាបព្រា​បៀក​ស៊ីម៉ង់ត៍​១,​ថង់កៅស៊ូ​ស​ថ្លា​,​ខ្សែភ្លើង និង​ជ័រ​រិ​ត​ដែល​បាន​កប់​ជាមួយ​សព​ជន​រង​គ្រោះ​នៅ​ក្នុង​រណ្ដៅ​អណ្ដូង​លូ​ដោយ​ចាក់​បេតុង​ពីលើ​។​

​តាម​ការ​ពិនិត្យ សាកសព​ឈ្មោះ អែម គឹ​ម​ស្រ៊ុ​ន ភេទ​ប្រុស​មាន​ស្នាម​របួស​ដាច់​រយះ​នៅ​ក​ន្លា​ក់ជើង​ខាងឆ្វេង ជំរៅ​ដល់​ឆ្អឹង ដាច់​ស​សៃ​ឈាម​។ ចំណែក​សាកសព​ឈ្មោះ​តាំង ស៊ី​ម៉េ​ង ហៅ​ឡឺ​ឡឺ​ភេទ​ស្រី (​ប្រុស​កែ​ភេទ​ស្រី​) ត្រូវ​ឃាតករ យក​ខ្សែភ្លើង​ចង​ព័ទ្ធ​ជុំវិញ ក​,​កំភួនដៃ​ខាងឆ្វេង​និង​ជើង​ទាំង​២ ចង​រឹត​ដោយ​ខ្សែ​ជ័រ​។​

​បន្ទាប់​ពី​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​លោក ឧកញ៉ា​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​កោសល្យវិច័យ​អម​តុលាការ​រាជធានី​ភ្នំពេញ​បាន​សន្និដ្ឋាន​បាន​ថា សាកសព​ឈ្មោះ អែម គឹ​ម​ស្រ៊ុ​ន ភេទ​ប្រុស ស្លាប់​ដោយ របួស​កាប់​ដាច់​ស​សៃ​ឈាម​ទាំងអស់​នៅ​ក​ន្លា​ក់ជើង​ខាងឆ្វេង និង​សាកសព​ឈ្មោះ តាំង ស៊ី​ម៉េ​ង ភេទ​ស្រី (​ប្រុស​កែ​ភេទ​ស្រី​) ស្លាប់​ដោយ រឹត​ក​សម្លាប់ ជា​ករណី​ឃាតកម្ម​។​

​ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ថា​ឃាតករ​ដែល​ពាក់ព័ន្ធ​នឹង​ករណី​សម្លាប់​ទៅ​លើ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​នោះ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ប៉ុន្មាន​នាក់​ឡើយ ។​

​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ពុំ​ទាន់​បង្ហាញមុខ​ជនសង្ស័យ​ដែល​ជា​ឃាតករ​សម្លាប់​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​នោះ​នោះ​ឡើយ​៕