លម្អិត! ករណីឃា.តកម្មសម្លា.ប់ស្ត្រីភេ.ទទី៣ និងអ្នករត់តាក់ស៊ី យកស.ពញាត់ចូលលូ រួចចា.ក់បេតុងក.ប់ចោល នៅជ្រោយចង្វា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្ត្រីភេទទី៣ ជាបុគ្គលិកខារ៉ាអូខេ ម្នាក់ និងអ្នករត់តាក់ស៊ីម្នាក់ទៀត ត្រូវបានឃាតករជាជនជាតិចិនរឹតក និងវាយសម្លាប់ ហើយយកសពទៅញាត់ក្នុងលូរួមគ្នា នៅក្នុងដីឡូតិ៍មួយកន្លែងនៅសង្កាត់ព្រែកលៀប ដោយចាក់បេតុងពីលើនិងយករថយន្តទៅប្លុងចោលនៅស្រុកកៀនស្វាយ។
ឃាតកម្មដ៏ព្រៃផ្សៃខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២រសៀល ថ្ងៃ០១ ខែមិថុនា ឆ្នាំ២០២៦នៅចំណុចដីឡូតិ៍គ្មានលេខ តាមផ្លូវបេតុងក្បែរស្ពានលេខ៤ក្នុងភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនិងគាស់សពត្រួតពិនិត្យទាំងយប់។
ការឈានទៅរកឃើញសាកសពជនរងគ្រោះពីរនាក់ បន្ទាប់ពីសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញស្រាវជ្រាវឃាត់ខ្លួនបានជនជាតិចិនចំនួន២នាក់ពាក់ព័ន្ធជំរិតទាប្រាក់ជនរងគ្រោះហើយនាំយកទៅបង្ហាញទីតាំងខាងលើ។
ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត១.ឈ្មោះ អែម គឹមស្រ៊ុន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបើកបររថយន្តតាក់ស៊ី ទីលំនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនិង២.ឈ្មោះ តាំង ស៊ីម៉េង ហៅឡីឡី ភេទស្រី អាយុ៣៦ឆ្នាំ (ប្រុសកែភេទជាស្រី) មុខរបរបុគ្គលិកខារ៉ាអូខេ ទីលំនៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីបាត់ខ្លួនជនរងគ្រោះនិងប្រទះឃើញរថយន្តដែលត្រូវជនសង្ស័យយកទៅផ្លុងចោលនៅស្រុកកៀនស្វាយសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិត ស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវហើយឈានទៅឃាត់ជនសង្ស័យជាជនជាតិចិនចំនួនពីរនាក់នៅថ្ងៃទី១ខែមិថុនាឆ្នាំ២០២៦នេះហើយនៅរសៀលក៏បាននាំជនសង្ស័យទៅទីតាំងដីឡូតិ៍ ខាងលើដែលជាកន្លែងឃុំឃាំងនិងសម្លាប់ជនរងគ្រោះដោយយកទៅកប់ក្នុងរណ្ដៅដែលជាអណ្ដូងលូ និងចាក់បេតុងពីលើ។
តាមបងស្រីបង្កើតរបស់ជនរងគ្រោះឈ្មោះ អែម គឹមស្រ៊ុន បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ មានគេទូរសព្ទមកប្រាប់ថា ប្អូន ប្រុសរបស់ខ្លួនបានបាត់ខ្លួននិងទំនាក់ទំនងមិនចូលហើយគាត់ក៏បានប្តឹង ទៅសមត្ថកិច្ច ។ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ក៍បានទទួលដំណឹងពីសមត្ថកិច្ចថាប្រទះឃើញរថយន្តរបស់ប្អូនប្រុសនៅស្រុកកៀនស្វាយ។លុះនៅវេលាម៉ោងប្រហែល១៩ និង២០នាទីយប់ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ ស្រាប់តែសមត្ថកិច្ចទំនាក់ទំនងមកប្រាប់ថា ប្រទះឃើញសាកសពប្អូន នៅក្នុងដីឡូតិ៍ម្ដុំសង្កាត់បាក់ខែង ក៏មកមើលទើបដឹងថាជាសពប្អូនប្រុស។
ដោយឡែកមិត្តប្រុសរបស់ជនរងគ្រោះជានារីភេទទី៣ក៏បានឲ្យដឹងថា មិត្តស្រីរបស់ខ្លួន ជាបុគ្គលិកខារ៉ាអូខេ និងរកស៊ីពេលយប់ ហើយ សព្វថ្ងៃពួកគេ រស់នៅផ្ទះជាមួយគ្នា។
តាមព័ត៌មានបានឲ្យដឹងទៀតថា នៅយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នារីភេទទីបីរូបនោះត្រូវបានភ្ញៀវទាក់ទងចេញទៅក្រៅ តែមិនដឹងទៅណាទេ ហើយក៏មានរថយន្តតាក់ស៊ីដែលតែងតែដឹកមិត្តស្រីខ្លួនមកទទួលចេញពីផ្ទះ។
ដោយសារតែបាត់យូរខុសពីសព្វ ដងមិត្តប្រុស ក៏បានទូរសព្ទទាក់ទងតែមិនចូលនឹងបានប្រើកម្មវិធីសម្រាប់តាមដានបង្ហាញថាមិត្តស្រី(ជនរងគ្រោះ)នៅម្ដុំព្រែកឯង ក៏បានតាមទៅមើលតែរកពុំឃើញក៏ដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលតែម្ដង។លុះនៅវេលាយប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ បានទទួលដំណឹងពីសមត្ថកិច្ចថា ប្រទះឃើញសាកសពមិត្តស្រី ក្នុងដីឡូតិ៍ម្ដុំសង្កាត់បាក់ខែងមកមើលដឹងថាជាសពមិត្តរបស់ខ្លួន។
បន្ទាប់ពីភ្ញាក់ផ្អើលសមត្ថកិច្ចក៏បានគាស់យកសាកសពត្រួតពិនិត្យនៅវេលាយប់។
តាមការត្រួតពិនិត្យសមត្ថកិច្ច រកឃើញពូថៅដងឈើ១,ដំបងដែកវាយកូនបាល់១,ស្លាបព្រាបៀកស៊ីម៉ង់ត៍១,ថង់កៅស៊ូសថ្លា,ខ្សែភ្លើង និងជ័ររិតដែលបានកប់ជាមួយសពជនរងគ្រោះនៅក្នុងរណ្ដៅអណ្ដូងលូដោយចាក់បេតុងពីលើ។
តាមការពិនិត្យ សាកសពឈ្មោះ អែម គឹមស្រ៊ុន ភេទប្រុសមានស្នាមរបួសដាច់រយះនៅកន្លាក់ជើងខាងឆ្វេង ជំរៅដល់ឆ្អឹង ដាច់សសៃឈាម។ ចំណែកសាកសពឈ្មោះតាំង ស៊ីម៉េង ហៅឡឺឡឺភេទស្រី (ប្រុសកែភេទស្រី) ត្រូវឃាតករ យកខ្សែភ្លើងចងព័ទ្ធជុំវិញ ក,កំភួនដៃខាងឆ្វេងនិងជើងទាំង២ ចងរឹតដោយខ្សែជ័រ។
បន្ទាប់ពីត្រួតពិនិត្យយ៉ាងល្អិតល្អន់លោក ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញបានសន្និដ្ឋានបានថា សាកសពឈ្មោះ អែម គឹមស្រ៊ុន ភេទប្រុស ស្លាប់ដោយ របួសកាប់ដាច់សសៃឈាមទាំងអស់នៅកន្លាក់ជើងខាងឆ្វេង និងសាកសពឈ្មោះ តាំង ស៊ីម៉េង ភេទស្រី (ប្រុសកែភេទស្រី) ស្លាប់ដោយ រឹតកសម្លាប់ ជាករណីឃាតកម្ម។
ទោះបីជាយ៉ាងណា គេពុំដឹងថាឃាតករដែលពាក់ព័ន្ធនឹងករណីសម្លាប់ទៅលើជនរងគ្រោះទាំងពីរនាក់នោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានប៉ុន្មាននាក់ឡើយ ។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញពុំទាន់បង្ហាញមុខជនសង្ស័យដែលជាឃាតករសម្លាប់ជនរងគ្រោះទាំងពីរនាក់នោះនោះឡើយ៕














ចែករំលែកព័តមាននេះ