ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្សឆ្លាត «លាក់» រឿងទាំង ៥ នេះពីបណ្តាញសង្គម

5 ម៉ោង មុន

ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការចេះរក្សាភាពឯកជន គឺជាវិធីការពារខ្លួនដ៏ល្អបំផុតក្នុងសម័យកាលបច្ចុប្បន្ន។ មនុស្សឆ្លាតតែងចៀសវាងការអួតបង្ហាញរឿងទាំង ៥ នេះ ដើម្បីរក្សាសុវត្ថិភាព និងភាពស្ងប់សុខក្នុងជីវិត។

រឿងទីមួយគឺលុយកាក់ ការបង្ហាញប្រាក់ចំណូល ឬទ្រព្យសម្បត្តិ ងាយបង្កឱ្យមានការច្រណែន ឬបញ្ហាខ្ចីបុលដែលមិនចាំបាច់។ រឿងទីពីរគឺផែនការ ការប្រកាសពីគម្រោងការមុនពេលសម្រេចបាន អាចធ្វើឱ្យអ្នកបាត់បង់ឱកាស ឬជួបការរិះគន់ពីអ្នកដទៃ។ រឿងទីបីគឺស្នេហា ការបង្ហោះរឿងផ្ទាល់ខ្លួនខ្លាំងពេក ងាយធ្វើឱ្យទំនាក់ទំនងក្លាយជាប្រធានបទមាត់ក និងបង្កើតសម្ពាធដោយមិនចាំបាច់។ រឿងទីបួនគឺទំនាក់ទំនង ការអួតថាស្និទ្ធស្នាលជាមួយអ្នកមានឥទ្ធិពល មិនមែនជាភស្តុតាងនៃសមត្ថភាពខ្លួនឯងឡើយ។ រឿងទីប្រាំគឺចំណុចខ្សោយ ការបើកកកាយចំណុចខ្សោយខ្លាំងពេកនៅលើបណ្តាញសង្គម អាចធ្វើឱ្យអ្នកដទៃយកវាជាអាវុធសម្រាប់វាយប្រហារអ្នកនៅពេលក្រោយ។

សរុបមក មនុស្សឆ្លាតជ្រើសរើសការរស់នៅដោយស្ងប់ស្ងាត់ ធ្វើឱ្យបានច្រើនជាងការអួត ដើម្បីការពារជីវិតផ្ទាល់ខ្លួនពីបញ្ហាដែលមិនគួរកើតមាន៕