ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ដើម្បីកម្ចាត់មូសក្នុងរដូវនេះដោយសុវត្ថិភាព និងសន្សំសំចៃ អ្នកអាចសាកល្បងវិធីសាមញ្ញៗទាំងនេះ៖
ការធ្វើថង់ដេញមូសដោយប្រើម៉ាស់ចាស់ ដាក់ខ្ទឹមស រំដេង ម្រេច និងប្រេងខ្យល់ រួចព្យួរនៅតាមជ្រុងបន្ទប់ ដើម្បីបណ្តេញមូសតាមក្លិន។ ការធ្វើអន្ទាក់មូសដោយប្រើទឹកលាងចាន ស្ករស និងទឹកខ្មេះលាយទឹក ដើម្បីទាក់ទាញមូសឱ្យមកជាប់។ ការត្រាំឱសថជាមួយអាកុលទុក ៣ ទៅ ៥ ថ្ងៃ ដើម្បីធ្វើជាទឹកស្ព្រាយ៍បាញ់ដេញមូស និងបំបាត់ការរមាស់។ ការប្រើសំណាញ់ ឬក្រណាត់ស្តើងៗបិទបាំងតាមចន្លោះទ្វារ និងបង្អួច ដើម្បីការពារមូសហើរចូលពីខាងក្រៅ។
វិធីសាស្រ្តទាំងនេះមានតម្លៃថោក ងាយស្រួលធ្វើ និងមានសុវត្ថិភាពខ្ពស់សម្រាប់ក្រុមគ្រួសារ ជាពិសេសផ្ទះដែលមានកុមារតូចៗ៕
ចែករំលែកព័តមាននេះ