យោងតាមការចុះផ្សាយពីប្រភពបរទេស ការបរិភោគផ្លែឈើទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដោយផ្លែឈើដុះផ្សិតមិនគួរទទួលទានឡើយ ទោះបីកាត់ផ្នែកខូចចេញក៏ដោយ ព្រោះសារធាតុពុល ដែលបានរាលដាលពាសពេញផ្លែ។
ចំពោះផ្លែឈើដែលមានទំហំធំ ឬរូបរាងប្លែកខុសពីធម្មតា អាចមានផ្ទុកសារធាតុគីមីជំរុញការលូតលាស់ដែលបំផ្លាញ DNA និងបង្កើនហានិភ័យជំងឺមហារីក។ ទន្ទឹមនឹងនេះ ផ្លែឈើដែលហាន់រួចស្រេចតាមទីផ្សារងាយឆ្លងបាក់តេរី និងមានការកាត់តម្រឹមពីផ្លែឈើខូចៗ ចំណែកផ្លែឈើដែលប្រើសារធាតុគីមីបង្ខំឱ្យទុំឆាប់រហ័សធ្វើឱ្យបាត់បង់គុណតម្លៃអាហារ និងមានជាតិពុលកាកសំណល់ប៉ះពាល់ដល់តម្រងនោម។
ជាការល្អបំផុត លោកអ្នកគួរជ្រើសរើសផ្លែឈើដែលមានរូបរាងធម្មជាតិ ទុំតាមរដូវកាល និងជៀសវាងប្រភេទដែលហាន់រួច ឬមានសញ្ញាខូចខាត៕
ចែករំលែកព័តមាននេះ