យោងតាមការចុះផ្សាយពីប្រភពបរទេស ទម្លាប់ប្រចាំថ្ងៃជាច្រើនដែលមើលទៅហាក់ដូចជាមិនសំខាន់ តាមពិតទៅកំពុងបំផ្លាញក្រពេញប្រូស្តាតយ៉ាងស្ងៀមស្ងាត់៖
ការអង្គុយយូរពេកធ្វើឱ្យរាំងស្ទះចរន្តឈាមអាងត្រគាក, ការហាត់ប្រាណខ្លាំងពេកភ្លាមៗដោយគ្មានការត្រៀមខ្លួន, ទម្លាប់អត់នោមញឹកញាប់, ការផឹកទឹកមិនគ្រប់គ្រាន់ ឬទទួលទានភេសជ្ជៈមានជាតិស្ករ/កាហ្វេច្រើនពេក, ការបរិភោគអាហារសម្បូរខ្លាញ់មិនល្អ, និងការគេងយឺតព្រមទាំងស្ត្រេសរ៉ាំរ៉ៃ ដែលធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ។
ប្រសិនបើលោកអ្នកមានអាការៈដូចជា នោមញឹកញាប់ ឬនោមមិនចេញ, មានឈាមក្នុងទឹកនោម ឬទឹកកាម, ឈឺចាប់ពេលនោម ឬឈឺចង្កេះនិងអាងត្រគាក គួរប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ដើម្បីធ្វើការពិនិត្យ៕
ចែករំលែកព័តមាននេះ