ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូតបារាំងបន្តពង្រឹងសមត្ថភាពកងកម្លាំងមួក ខៀវកម្ពុជា លើជំនាញបំផ្លាញគ្រា.ប់មិនទាន់ផ្ទុះ(EOD) នៅខេត្តកំពង់ស្ពឺ

1 ម៉ោង មុន

ខេត្តកំពង់ស្ពឺ ៖ លោក អូ​លី​វី​យេ រី​ស្ហា ឯកអគ្គរដ្ឋទូត​បារាំង បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ក្នុង​ខេត្តកំពង់ស្ពឺ ដើម្បី​ចូលរួម​ពិនិត្យ​មើល​វគ្គ​ហ្វឹកហ្វឺន​ស្តី​ពី «​សកម្មភាព​បោសសម្អាត​មីន​មនុស្សធម៌​»​។ នេះ​បើ​យោង​តាម​ផេ​ក​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​០១ ខែមិថុនា​នេះ ។

ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បាន​បន្ត​ថា លោក​បាន​អញ្ជើញ​ចូលរួម​ពិនិត្យ​មើល​វគ្គ​ហ្វឹកហ្វឺន​ស្តី​ពី សកម្មភាព​បោសសម្អាត​មីន​មនុស្សធម៌ ដែល​រៀបចំ​ឡើង​ដោយ​បេសកកម្ម​សហប្រតិបត្តិការ​ការពារ​ជាតិ នៃ​ស្ថានទូត​បារាំង ។

ចំពោះវគ្គ​ហ្វឹកហ្វឺន​រយៈពេល ៥​ស​ប្តា​ហ៍​នេះ ដឹកនាំ​ដោយ​អ្នកជំនាញ​បំផ្លាញ​គ្រាប់​មិន​ទាន់​ផ្ទុះ (EOD) ចំនួន ២ រូប មក​ពី​កងវរសេនាធំ​វិស្វកម្ម​លេខ​១៣ ដែល​អនុញ្ញាត​ឱ្យ​កងកម្លាំង​មួក​ខៀវ​កម្ពុជា អាច​អភិវឌ្ឍន៍​សមត្ថភាព​ចាំបាច់ ក្នុង​ការ​ធានា​សុវត្ថិភាព​ជូន​ដល់​អ្នក​ដោះ​មីន និង​ប្រជាពលរដ្ឋ អំឡុង​ពេល​គ្រប់គ្រង និង​បោសសម្អាត​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ។

នាយកដ្ឋាន​សហប្រតិបត្តិការ​សន្តិសុខ និង​ការពារ​ជាតិ បាន​គាំទ្រ​ដល់​ការ​បណ្តុះបណ្តាល នាយទាហាន និង​នាយទាហានរង នៃ​សាលា​ជាតិ​រក្សា​សន្តិភាព (NPMEC) នៅ​កម្ពុជា អស់​រយៈពេល​ជាង​១៥ ឆ្នាំ​មក​ហើយ ដើម្បី​ត្រៀមលក្ខណៈ​បញ្ជូន​ពួក​គេ​ទៅ​ចូលរួម​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ៕