ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហ​មេធាវី​លោក កឹ​ម សុខា ៖ អ្នកបកស្រាយករណីលើកលែងទោសលោក​កឹ​ម សុខា ដើម្បីកេងចំណេញនយោបាយសម្រាប់ខ្លួនឯងតែរៀងៗខ្លួន

44 នាទី មុន

រាជធានី​ភ្នំពេញ ៖ សហ​មេធាវី​លោក កឹ​ម សុខា បាន​បញ្ជាក់​ទៅ​កាន់​អ្នក​ដែល​ធ្វើការ​បកស្រាយ​ករណី​ព្រះមហាក្សត្រ​លើកលែងទោសលោក​កឹ​ម សុខា ដោយ​ប្រមុខរដ្ឋ​ស្តីទី​ថា ជា​ការបកស្រាយដើម្បី​កេង​ចំណេញ​នយោបាយ​សម្រាប់​ខ្លួនឯង​តែ​រៀង​ៗ​ខ្លួន ហើយ​ហាក់ដូច​មាន​ចេតនា​បង្ខូច ឬ​បន្តុះបង្អាប់​ឯកឧត្តម កឹ​ម សុខា ។

លោក ផែង ហេង សហ​មេធាវី លោក កឹ​ម សុខា បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០២៦​ថា ៖«​ខ្ញុំ​មិន​បកស្រាយ​ជំនួស​ឯកឧត្តម កឹ​ម សុខា នោះ​ទេ ។ ប៉ុន្តែ​ខ្ញុំ​ចង់​ប្រាប់ ទៅ​អ្នក​បកស្រាយ​រឿង​ក្តី​របស់​ឯកឧត្តម កឹ​ម សុខា ។ ខ្ញុំ​យល់​ថា ការ​បកស្រាយ​កេង​ចំណេញ​នយោបាយ​សម្រាប់​ខ្លួនឯង​តែ​រៀង​ៗ​ខ្លួន ហើយ​ហាក់ដូច​មាន​ចេតនា​បង្ខូច ឬ​បន្តុះបង្អាប់​ឯកឧត្តម កឹ​ម សុខា ទៅ​វិញ​ទេ (Discredit) » ។

លោក​មេធាវី បាន​លើក​ឡើង​ថា លោក​កឹ​ម សុខា ជា​ជន​រង​គ្រោះ​ពី​ការ​ចោទ​គ្មាន​អង្គហេតុ ឬ​គ្មាន​មូលដ្ឋាន ដូច​សហរដ្ឋអាមេរិក​តែងតែ​ថ្លែងការណ៍ (statement) ។ សួរ​ថា បើ​គាត់​មិន​តស៊ូ ដើម្បី​យុត្តិធម៌ តើ​ឲ្យ​គាត់​តស៊ូ​យក​អ្វី? បើ​គាត់​ចុះចូល​ដោះ​ដូរ​ថ្នូរ ឬ​ជាប់គុក​សិប្ប​និ​មិ​ត្ម ម្លេះ​គាត់​មាន​លុយ និង​សេរីភាព​ពេញលេញ មើល​សារ​លោកគ្រូ​បណ្ឌិត ឡៅ ម៉ុង​ហៃ «​លោក កឹ​ម សុខា មិន​ខុស​ពី​អនុ​ប្រជាជន​ទេ​ដឹង?​»

ជាមួយ​គ្នា​នោះ​ដែរ លោក​មេធាវី ក៏​លើក​ឡើង​ទៀត​ថា សម្រាប់​លោក​ជា​អ្នក​ច្បាប់​មើលឃើញ ជម្រើស ២ គឺ ៖ ទី​១ ដោះស្រាយ​តាម​រយៈ​តុលាការ គឺ​បដិសេធ​សេចក្តីសម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម ដើម្បី​យុត្តិធម៌ និង​នីតិរដ្ឋ ហើយ​បាន​ផ្សះផ្សា​របួស​ផ្លូវចិត្ត និង​ការទូត​ជាមួយ​សហរដ្ឋអាមេរិក ជា​ពិសេស​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​លោក ចូ បៃ​ឌិ​ត ដែល​ខំ​បញ្ជាក់​ភាព​ស្អាតស្អំ​កន្លង​មក ។ ទី​២ ផ្សះផ្សា​ជាតិ​ដោយ​អ្នកនយោបាយ​ខ្មែរ​និយាយ​គ្នា ។ ប៉ុន្តែ​បើ​ព្រះរាជក្រឹត្យ​នៅ​មាន​លក្ខណៈ​បែប​នយោបាយ (​បិទ​សិទ្ធិ​មិន​ឲ្យ​គាត់​ធ្វើ​នយោបាយ​) តើ​ឯកឧត្តម កឹ​ម សុខា ឯណា​មិន​ចង់បាន​សេរីភាព​ពេញលេញ​ជា​ពលរដ្ឋ​ខ្មែរ?

សម្តេច ហ៊ុន សែន ធ្លាប់​និយាយ​នៅ​ពេល​លោក កឹ​ម សុខា ទៅ​បុណ្យសព​ថា ៖ អ្នកនយោបាយ បើ​មិន​ធ្វើ​នយោបាយ ។ លោក​ថា ដើម្បី​បាន​ផ្សះផ្សា​ជាតិ​ពេញលេញ​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ ឆ្នាំ​១៩៩៣ គណបក្ស​ប្រជាជន​ត្រូវ​ហ៊ាន​លះបង់ ដូច​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​ធ្វើ​ក្នុង​ឆ្នាំ ១៩៩៣ ឆ្នាំ ១៩៩៤ គឺ​មាន​ជម្រើស ២ គឺ​ទី ១ តាម​មធ្យោបាយ នាយក​រដ្ឋមន្ត្រី ធ្វើ​សំណើ​ថ្វាយ​ព្រះមហាក្សត្រ សុំ​លើកលែង​ទាំងស្រុង​នូវ​ទោស​បន្ថែម ឬ​អនុទោស​ដែល​នៅ​សេសសល់ ឬ​ទី​២ សុំ​ឲ្យ​តុលាការ​ផ្តល់​នីតិសម្បទា​ពេញលេញ​ជូន​ឯកឧត្តម កឹ​ម សុខា ឡើង​វិញ ៕