គណៈបញ្ជាការឯកភាពស្រុកបាទី ចុះពិនិត្យទីតាំងស្នាក់នៅរបស់ជនបរទេស ដើម្បីពង្រឹងសន្តិសុខ និងទប់ស្កាត់បទល្មើ.សឆបោ.កអនឡាញ
- តាកែវ
ខេត្តតាកែវ ៖ អនុវត្តតាមការណែនាំរបស់លោក វី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នារសៀលថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦ លោក សាយ វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកបាទី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះពិនិត្យទីតាំងអគារ ឃ្លាំង រោងចក្រ កន្លែងស្នាក់នៅ និងបន្ទប់ជួលរបស់ជនបរទេស ស្ថិតក្នុងឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ដើម្បីស្វែងយល់អំពីស្ថានភាពស្នាក់នៅ និងពង្រឹងការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន។
លោកសាយ វណ្ណ: អភិបាលស្រុកបាទីនឹងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបានអោយដឹងថានៅថ្ងៃនេះដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានឹងអនុវត្តតាមបទញ្ជាផ្ទាល់របស់លោកវុី សំណាង អភិបាលខេត្តតាកែវនឹងជាប្រធានគណ:បញ្ជាការឯកភាពខេត្តដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា អន ឡាញ(Scam OnIine) នោះថ្ងៃនេះលោកបានដឹកនាំកងកំលាំងរបស់គណ:បញ្ជាការឯកភាពស្រុកចុះពីនិត្យផ្ទះជូលដែលជនជាតិចិនដែលជួលស្នាក់នៅធ្វើការនៅរោងចក្រក្នុងឃុំកណ្តឹងបានចំនួន៧ទីតាំងផ្ទះជួលស្នាក់នៅ៤ទីតាំងឃ្លាំង២ទីតាំងខុនដូ១ទីតាំង។
លោកអភិបាលស្រុកបាទីក៏បានថ្លែងអំណរគុណដល់ម្ចាស់ទីតាំងអគារ ឃ្លាំង រោងចក្រ និងបន្ទប់ជួល ដែលបានសហការយ៉ាងល្អជាមួយអាជ្ញាធរមូលដ្ឋាន និងអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ លោកអភិបាលស្រុក ក៏បានជម្រាបជូនម្ចាស់ទីតាំងអំពីខ្លឹមសារច្បាប់ និងវិធានការនានាពាក់ព័ន្ធនឹងការគ្រប់គ្រងជនបរទេស ព្រមទាំងជំរុញឱ្យមានការចូលរួមសហការក្នុងការទប់ស្កាត់ បង្ការ ការពារ នូវបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដើម្បីរួមចំណែកថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសើរឡើង ៕















ចែករំលែកព័តមាននេះ