រាជធានីភ្នំពេញ ៖ សម្ភារៈប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scams Online) ជាច្រើនត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឬស្សីកែវ ប្រទះឃើញប្លុងចោលនៅក្នុងការដ្ឋានសំណង់បុរី ផេនសៀ ដែលសាងសង់មិនទាន់រួចរាល់ នៅសង្កាត់ស្វាយប៉ាក ។

លោកជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌបន្តចុះធ្វើរដ្ឋបាលនៅក្នុងបុរី ផេនសៀ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដើម្បីត្រៀមបង្ការទប់ស្កាត់បទល្មើសនៅក្នុងមូលដ្ឋាន ជាពិសេសការចេញចូលស្នាក់នៅរបស់ជនបរទេសក្នុងមូលដ្ឋានខណ្ឌ និងបានប្រទះឃើញមានសម្ភារៈច្រើន នៅក្នុងសំណង់ផ្ទះមិនទាន់សាងសង់រួចច្រើនខ្នងផ្ទះ ។

ចំពោះសម្ភារៈទាំងនោះសង្ស័យថា ជាសម្ភារៈសម្រាប់ត្រៀមប្រព្រឹត្តការឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Scam Online) ។
តាមអាជ្ញាធរបានឲ្យដឹងថា សម្ភារៈដែលប្រទះឃើញនោះអាចត្រូវជនសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រពន្ធបច្ចេកវិទ្យាយកទៅប្លង់ចោល រួចគេចខ្លួនបន្ទាប់ពីសមត្ថកិច្ចបានរឹតបន្តឹងនៅក្នុងការត្រួតពិនិត្យទីតាំងសណ្ឋាគារ ខុនដូ បុរី និងភូមិគ្រឹះផ្សេងៗជាដើម ដើម្បីបង្ការបង្ក្រាបទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕












ចែករំលែកព័តមាននេះ