រាជធានីភ្នំពេញ ៖ សណ្ឋាគារធៀនយី និងខុនដូរស្ដាស៊ីធី ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខចុះត្រួតពិនិត្យ និងឆែកឆេរហើយឃាត់ខ្លួនជនជាតិបរទេស ចំនួន៩នាក់ ស្នាក់នៅខុសច្បាប់ ក្នុងនោះគ្មានលិខិតឆ្លងដែន០៦នាក់ និងផុតទិដ្ឋាការ០៣នាក់ ។

តាមរដ្ឋបាលខណ្ឌសែនសុខ បានឲ្យដឹងថា នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ លោក ចេង មុនីរ៉ា អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំកម្លាំងចុះត្រួតពិនិត្យរដ្ឋបាលការស្នាក់នៅរបស់ជនបរទេសបានចំនួន០២ទីតាំង គឺ ៖ សណ្ឋាគារធៀនយី និងខុនដូរស្ដាស៊ីធី មាន០៦អាគារ ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម សរុបចំនួន២០៣២បន្ទប់ មានជនបរទេសស្នាក់នៅ ចំនួន ៣៤៦បន្ទប់ ស្មើនឹង៤៣៨នាក់ ស្រី១១៤នាក់ មាន២២សញ្ជាតិដូចខាងក្រោម ៖ ចិន៣៤៤ ស្រី៧០នាក់,វៀតណាម ៣៩នាក់ ស្រី ២០នាក់ ,ឥណ្ឌូនេស៊ី ១១នាក់ ស្រី ០៧នាក់ ,មីយ៉ាន់ម៉ា ០៩នាក់ ស្រី ០៤នាក់ ,ឡាវ ០៥នាក់ ស្រី ០៤នាក់ ,គុយបា ០៥នាក់ ស្រី ០២នាក់ ,អាមេរិក ០៣នាក់ ,នីហ្សេរីយ៉ា ០២នាក់ ,កូរ៉េខាងត្បូង ០២នាក់,អាហ្វ្រិកខាងត្បូង ០២នាក់ ស្រី ០២នាក់,ប្រេស៊ីល ០២នាក់ ,ហ្វីលីពីន ០២នាក់ ស្រី ០១នាក់,ឥណ្ឌា ០២នាក់ ស្រី ០១នាក់,ប៉េរូ ០២នាក់,ចិនតៃវ៉ាន់ ០១នាក់,កៀហ្សីស៊ីស្ដង់ ០១នាក់ ស្រី ០១នាក់ ,ថៃ ០១នាក់,បារាំង ០១នាក់,រុស្សី ០១នាក់ ,គូឡំប៊ី ០១នាក់ ស្រី ០១នាក់,ម៉ាឡេស៊ី ០១នាក់,អ៊ុយក្រែន ០១នាក់។

ជនបរទេសខាងលើមានលិខិតឆ្លងដែន ទិដ្ឋាការត្រឹមត្រូវ និងមិនមានសង្ស័យប្រព្រឹត្តបទល្មើសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ ។

តាមរដ្ឋបាលខណ្ឌសែនសុខបានឲ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការនោះ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានរកឃើញជនបរទេសចំនួន ០៩នាក់ ស្នាក់នៅខុសច្បាប់(គ្មានលិខិតឆ្លងដែន ០៦នាក់ និងផុតទិដ្ឋាការ ០៣នាក់) ដូចខាងក្រោម ៖ ជនជាតិចិន គ្មានលិខិតឆ្លង ០៦នាក់ និងផុតទិដ្ឋាការ០១នាក់ ,នីហ្សេរីយ៉ា (ផុតទិដ្ឋាការ),បង់ក្លាដេស (ផុតទិដ្ឋាការ)ព្រមទាំងឃាត់ខ្លួនជនជាតិចិន ចំនួន ០១នាក់ មានលិខិតឆ្លងដែន និងទិដ្ឋាការត្រឹមត្រូវ ករណីមិនសហការជាមួយសមត្ថកិច្ចត្រួតពិនិត្យរដ្ឋបាល និងគ្មានមុខរបរច្បាស់លាស់ ។ ជនបរទេសចំនួន ០៩នាក់ខាងលើ សម្រេចប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីបន្ដ៕





ចែករំលែកព័តមាននេះ