ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ! ជាងភ្លើងម្នាក់ ម៉ូតូ​អស់​សាំង កំពុង​បណ្តើរ​តាម​ផ្លូវ ត្រូវរថយន្តស៊េរីទំនើបបុ.កពីក្រោយ ស្លា.ប់យ៉ាង​អាណោចអាធ័ម

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ខណៈ​កំពុង​តែ​បណ្តើរ​ម៉ូតូ​អស់​សាំង តាម​ផ្លូវ​ក៍​ត្រូវ​រថយន្ត lexus nx200t បើក​ជ្រុល​ទៅ​បុក​ពីក្រោយ​យ៉ាងពេញទំហឹង​ បណ្ដាល​ឲ្យ​ខ្ទាត​ទាំង​ម៉ូតូ​និង​មនុស្ស​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣១ ​ខែឧសភា​ ឆ្នាំ​២០២៦ ​តាម​បណ្តោយ​ផ្លូវ​១០៤ ភូមិ​ព្រះ​ធាតុ សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

​ជន​រង​គ្រោះ មានឈ្មោះ ណ​យ វ​ណ្ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​ជាងភ្លើង ស្នាក់​នៅ​កន្លែងធ្វើការ សង្កាត់​រលួស ខណ្ឌដង្កោ មានស្រុក​កំណើត​នៅ​ភូមិ​ល្បើក ឃុំ​នគរ​ភាស ឃុំ​អង្គរជុំ ខេត្តសៀមរាប ។ ដោយឡែក​អ្នកបើកបរ​រថយន្ដ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ។

ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​រួម​ទាំង​មិត្ត​ភ័ក្ដិ​ម្នាក់​ទៀត បាន​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 1C-6313 ចេញពី​កន្លែង​ស្នាក់​នៅ គោលបំណង​ទៅ​មើល​កម្មវិធី​ប្រដាល់ នៅ​ជិត​កន្លែង​កើតហេតុ​ដែរ​ទេ ដោយ​បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​១០៤​ទិស​ដៅ​ពី​លិចទៅ​កើត លុះ​ជិះ​មក​ដល់​ពាក់កណ្ដាល​ផ្លូវ ក៍​ស្រាប់តែ​ម៉ូតូ​អស់​សាំង ហើយ​បុរស​ជា​ជន​រង​គ្រោះ​បាន​បណ្តើរ​ម៉ូតូ ចំនែក​មិត្ត​ភ័ក្ដិ​ម្នាក់​ទៀត បាន​ជិះ​ម៉ូតូ​កង់​បី​ទៅ​ទិញ​សាំង ខណៈ​ដែល​ជន​រង​គ្រោះ​កំពុង​បណ្ដើរ​ដល់​កន្លែង​កើតហេតុ​ជា​ផ្លូវ​ងងឹត ក៍​ស្រាប់តែ​បុរស​ម្នាក់​បាន​បើករថយន្ត​ម៉ាក lexusnx200t ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ BI 5334 បើក​បោះពួយ​ក្នុង​ទិស​ដៅ​ស្របគ្នា ក៍​ជ្រុល​ទៅ​បុក​ជន​រង​គ្រោះដែល​កំពុង​បណ្តើរ​ម៉ូតូ​ពីក្រោយ​យ៉ាងពេញទំហឹង​ បណ្ដាល​ឲ្យ​ខ្ទាត​ទាំង​មនុស្ស​និង​ម៉ូតូ​ជា​ច្រើន​ម៉ែត្រ​ចូល​ក្នុង​ព្រៃ​ស្មៅ​បោក​ក្បាល​ហូរ​ឈាម​យ៉ាង​អាណោចអាធ័ម ។ ដោយឡែក​ខាង​រថយន្ត​វិញ រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ចំហៀង​ខាងស្ដាំ ហើយ​អ្នក​បើករថយន្ត​ព្យាយាម​បើក​រត់​ទាំង​បែក​កង់ រហូត​ដល់​មុខ​បុរី​ពិភព​ថ្មី​គួរ​៣ ខណ្ឌដង្កោ​ដដែល ទើប​សមត្ថកិច្ច​ឃាត់​រថយន្ត​និង​អ្នកបើកបរ​ប្រគល់​អោយ​ផ្នែក​ជំនាញ​ចរាចរណ៍ ។

តាមប្រភពពី​​សាច់ញាតិ​ជន​រង​គ្រោះ​ដែលបានមក​ដល់​កន្លែងកើតហេតុបាន​បញ្ជាក់​ថា ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ជាមួយ​មិត្ត​ភក្តិ ទៅ​មើល​កម្មវិធី​ប្រដាល់ និង​ខន​សឺត ក៍​ជួប​គ្រោះថ្នាក់​បែប​នេះ​តែម្តង​ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើ​លិខិត​ប្រគល់​សព​អោយ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​មធ្យោបាយ​និង​អ្នកបើកបរ សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក រង់​ចាំ​ចាត់ការ​តាម​និ​តិ​វិធី ៕