កូនដុតក្រដាសលេងក្នុងបន្ទប់ដេក បង្កជាអគ្គិភ័យឆេះផ្អើល
- សៀមរាប
ខេត្តសៀមរាប ៖ ករណីភ្លើងឆេះក្នុងបន្ទប់ដេករបស់កូនម្ចាស់ផ្ទះ នៃ ប្រហែល កូនក្មេងដុតក្រដាសលេង ទើបបណ្តាលឱ្យឆាប់ ម៉ត់ សំណាងល្អមិនមានមនុស្សណាម្នាក់រងរបួសឡើយ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។ហេតុការណ៍ករណីឆបន្ទប់ ដេករបស់ពលរដ្ឋនោះបានកើតឡើងនៅវេលាម៉ោង ១៥និង៣០ នាទី រសៀលថ្ងៃទី ០៥ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅចំនុចក្នុងក្រុមទី០១ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប ហើយ រលត់ ទៅវិញ នៅវេលាម៉ោង១៦ និង ០០នាទី ថ្ងៃទី៥ ខែ កក្កដា ឆ្នាំ២០២៦។
បើតាមប្រភពពីសមត្ថកិច្ចនគរបាលជំនាញ បានប្រាប់ឱ្យដឹងនៅវេលាម៉ោង ៨ និង ៥០ នាទី ព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នេះថា មានករណីភ្លើងឆេះបន្ទប់ដេកក្នុងផ្ទះជាន់ទី០១ របស់ប្រជាពលរដ្ឋ ដែលបានសាងសង់ពីថ្ម ប្រក់ដំបូលក្បឿង ដែលមានម្ចាស់ឈ្មោះ សេង នឹង ភេទស្រី អាយុ៦៩ឆ្នាំ ជនជាតិខ្មែរមុខ របរនៅផ្ទះ មានទីលំនៅក្នុងក្រុមទី០១ ភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង ខេត្តសៀមរាប។ បណ្តាលឱ្យខូចខាតបាត់បង់មាន៖ -ខូចខាតពិដានម្នាង សិលាពេញមួយបន្ទប់ ។ -ទូដាក់ខោអាវ ចំនួន០១ ។ -ម៉ាស៊ីនត្រជាក់ ចំនួន ០១ មិនចាំម៉ាក ។ -តុសម្អាង ចំនួន០១ ។ -គ្រែដេក ចំនួន០១ ។ -ពូក ចំនួន០១ ។ -កង្ហារ ចំនួន០១ ។ -សម្លៀកបំពាក់មួយចំនួន ។
ប្រភពពីសមត្ថកិច្ចបាន បញ្ជាក់ថា ករណីឆេះ បន្ទប់ដេករបស់ប្រជាពលរដ្ឋនោះ ត្រូវបានកងកម្លាំងនគរបាល មូលដ្ឋានយើងបានជួយអន្តរាគមន៍ និង កម្លាំងពន្លត់អគ្គីភ័យនៃកងរាជអវុធហត្ថខេត្តសៀមរាប ដោយបានប្រើប្រាស់ទឹកអស់ ០១ឡាន របស់អង្គភាពអាវុធហត្ថខេត្ត និង អង្គភាពនគរបាលខេត្ត ០១គ្រឿង ទៀត គឺមិនបានប្រើប្រាស់អស់នោះទេ ។
មូលហេតុ ប្រហែល កូន ដុតក្រដាសលេង ក្នុង បន្ទប់ ទើបធ្វើឱ្យរាលដាលឆេះដល់ទ្រព្យសម្បត្តិ អស់ស្ទើរទាំងស្រុង សំណាងល្អ មិនមានមនុស្សណាម្នាក់ រងរបួសឡើយ ។
បច្ចុប្បន្ន បន្ទប់គេងដែលត្រូវភ្លើងឆាបឆេះនោះ បើគិតជាទឹកប្រាក់អស់ប្រមាណជិត ៥ពាន់ដុល្លារ៕











<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ