ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​២​នាក់​ជិះ​ម៉ូតូឌុប​គ្នា​ ត្រូវ​ម៉ូតូ​មិន​ស្គាល់​ម៉ាក​ជិះ​មក​បុ.ក​និង​កៀរ​ ធ្លាក់​ប្រពន្ធ​ បោ.ក​ក្បាល​ស្លា.ប់

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្តី​ប្រពន្ធ​មួយគូរ​ខណៈ​ជិះ​ម៉ូតូឌុប​គ្នា​ចេញពី​លេង​ផ្ទះ​បងប្អូន​ត្រឡប់​ទៅ​កន្លែង​ស្នាក់​នៅ​វិញ ក៍​ត្រូវ​ម៉ូតូ​មិន​ស្គាល់​ម៉ាក​ជិះ​បុក​ពីក្រោយ បណ្តាល​ឲ្យ​ធ្លាក់​ស្ត្រី​ជា​ប្រពន្ធ​អង្គុយ​ខាងក្រោយ​បែកក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅ​វេលា​ម៉ោង ៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៥ ​ខែកក្កដា​ ឆ្នាំ​២០២៦ ជិត​មន្ទីរពេទ្យ ឯកជន​មួយ​កន្លែង តាម​បណ្ដោយ​ផ្លូវ ដួង​ងៀប (​ហៅ​សេះស​)​ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ ។

សព​ជន​រង​គ្រោះ មានឈ្មោះ ព្រឿ​ង ផេង ភេទ​ស្រី អាយុ ៣៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​កន្លែងធ្វើការ ម្តុំ​ផ្សារ​ដី​ហុយ មានស្រុក​កំណើត ភូមិ​ថ្មី ឃុំ​ស្វាយ​ជ្រំ ស្រុក​មេ​សាង ខេត្តព្រៃវែង ។

ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ប្តី​ប្រពន្ធ​២​នាក់​បាន​ជិះម៉ូតូ​ម៉ាក ហុងដា​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ព្រៃវែង 1P3775 ដោយ​បុរស​ជា​ប្តី​ជា​អ្នក​ឌុ​ប ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ដួង​ងៀប ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ដល់​ចំនុច​កើតហេតុ ក៍​ស្រាប់តែ​ម៉ូតូ​មិន​ស្គាល់​ម៉ាក ជិះ​វ៉ា​ជែង​ក៍​ជ្រុល​ទៅ​បុក​កៀរ​និង​ម៉ូតូ​របស់​ជន​រង​គ្រោះ​ពីក្រោយ ដែល​ធ្វើ​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​អង្គុយ​ខាងក្រោយ​ធ្លាក់​ពីលើ​ម៉ូតូ​បោក​ក្បាល​ហូរ​ឈាម​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​កន្លែង​កើតហេតុ ចំនែក​បុរស​ជា​ប្តី ទៅ​មុខ​ជិត​១០០​ម៉ែត្រ​ទើប​ដឹង​ថា​ប្រពន្ធ​ធ្លាក់​ពីលើ​ម៉ូតូ ។

តាម​ប្រភព​ពី​បុរស​ជា​ប្តី​បាន​ឲ្យ​ដឹង​ថា គាត់​ទើបតែ​ឌុ​ប​ស្ត្រី​ជា​ប្រពន្ធ មក​ពី​លេង​ផ្ទះ​បងប្អូន​នៅ​ម្តុំ កា​ណា​ឌី​យ៉ា​ស៊ី​ធី ត្រឡប់​ទៅ​កន្លែង​ស្នាក់​នៅ​វិញ ក៍​ត្រូវ​ម៉ូតូ​មិន​ស្គាល់​ម៉ា​កមក​បុក​ពីក្រោយ​បណ្តាល​ឲ្យ​ធ្លាក់​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់​តែ​ម្ដង ។ ដោយឡែក​ខាង​ម៉ូតូ ដែល​បាន​ជិះ​បុក​ពីក្រោយ បាន​ជិះ​រត់គេច​បាត់ ។

ក្រោយ​កើតហេតុ​មាន​សមត្ថកិច្ច​មូលដ្ឋាន​និង​ជំនាញ​ចរាចរណ៍​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ និង​បាន​ធ្វើ​លិខិត​ប្រគល់​សព​អោយ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ។ រីឯ​ម៉ូតូ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​ជូន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>