ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូមកុំមានការឆោឡោ ! CMAC ត្រៀមបើកប្រតិបត្តិការបំផ្ទុះកម្ទេចគ្រា.ប់មិនទាន់ផ្ទុះ១០០គ្រា.ប់ នៅភូមិស្រែប្រាំង​ ឃុំជើងទៀន នាព្រឹកស្អែកនេះ

13 ម៉ោង មុន

រដ្ឋបាល​ក្រុង​សំរោង បាន​ចេញ​សេចក្តីជូនដំណឹង​មួយ ស្តី​ពី​ការ​បំផ្ទុះ​កម្ទេច​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដើម្បី​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន កុំឱ្យ​មានការ​ភ្ញាក់ផ្អើល ឬ​ភិតភ័យ ។

ជាក់ស្តែង​រដ្ឋបាល​ក្រុង​សំរោង បាន​ប្រកាស​នា​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២៦​នេះ​ថា ៖ ក្រុមការងារ​កម្ទេច​គ្រាប់​នៃ CMAC នឹង​ធ្វើការ​កម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ​ចំនួន​១០០​គ្រាប់ ។ ប្រតិបត្តិការ​នេះ នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​០៦ ខែកក្កដា ឆ្នាំ​២០២៦ ខាង​មុខ​នេះ ចាប់ពី​ម៉ោង ០៩:០០ ដល់​ម៉ោង ១១:០០ នាទី​ព្រឹក ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​កូន​ដំរី សង្កាត់​សំរោង ក្រុង​សំរោង​។

អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ជ្រាប​ជា​ដំណឹង និង​សូមកុំ​មានការ​ភិតភ័យ ឬ​យល់​ច្រឡំ​ចំពោះ​សូរ​ផ្ទុះ​ក្នុងអំឡុងពេល​ម៉ោង​ប្រតិបត្តិការ​ខាងលើ​នេះ​ឡើយ ចៀសវាង​ការ​បង្ក​ការ​ឆោឡោ​ណាមួយ​កើតឡើង​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>