សង្ស័យក្លិនថ្មជ័រកាវដែលក្រុមហ៊ុនផលិតតុក្កតា បណ្តាលឱ្យកម្មករដួ.លសន្ល.ប់ជាង៤០នាក់
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ កម្មករ-កម្មការិនីរោងចក្រផលិតតុក្កតាប្រមាណ៤១នាក់ បានដួលសន្លប់ត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលនៅគ្លីនិកឯកជនមួយកន្លែងខណៈដែលកម្មករ-កម្មការិនីរោងចក្រកំពុងបំពេញការងារហើយសង្ស័យជ្រះក្លិនថ្មជ័រកាវ ដែលក្រុមហ៊ុនទើបតែផ្លាស់ប្ដូរទីតាំងថ្មី បណ្ដាលឲ្យដួលសន្លប់បែបនេះកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងរោងចក្រ យីហោ ធីជី ប្រាឌើរ (TG BRADER)(អាជីវកម្មតុក្កតា)។
សមត្ថកិច្ចខេត្តកំពង់ស្ពឺបាននិយាយឱ្យដឹងថា អាជីវកម្ម រោងចក្រខាងលើមានកម្មករខ្មែរសរុប៤១២០នាក់ស្រី២៧៥០នាក់ស្ថិតនៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ហើយមានករណីកម្មករកម្មារិនីដួលសន្លប់អំឡុងពេលកំពុងធ្វើការចំនួន៤១នាក់ ស្រី៣៩នាក់ខ្មែរ ប្រុស២នាក់ (មានអាការៈ ថប់ៗទ្រូង និងទុនដៃទុនជើង)កំពុងសម្រាកព្យាបាលនៅមន្ទីរសម្រាកព្យាបាលពេទ្យ២៤ម៉ោងត្រែងត្រយឹង។
សមត្ថកិច្ចខេត្តកំពង់ស្ពឺបានឱ្យដឹងទៀតថា កម្មករ-កម្មារិនី មានឈ្មោះដូចខាងក្រោម៖
ទី១-ឈ្មោះ វុន គន្ធី ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិកងមាស ផ្នែក(វិចខ្ចប់)
២-ឈ្មោះ អឿន សុខា ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិ ទី១ ផ្នែក(ត្បាញ)
៣-កុយ ចាន់នាង ភេទស្រី អាយុ ១៩ឆ្នាំ រស់នៅភូមិពាមល្វា ផ្នែក (បិទអំពូល)
៤-ប៉ស ស្រីណា ភេទស្រី អាយុ ២៤ឆ្នាំ រស់នៅភូមិប្រសព្វជុំ ផ្នែក(បិទអំពូល)
៥-ថា រ៉េន ភេទស្រី អាយុ ២៤ឆ្នាំ រស់នៅភូមិ ដីក្រហម ឃុំក្រាំងដីវាយ ផ្នែកដេរ(តុក្កតា)
៦-សៅ ស្រីខួច ភេទស្រី អាយុ ៤៩ឆ្នាំ រស់នៅភូមិ ដុកខ្លង ឃុំដំបូករូង ផ្នែកដេរ(តុក្កតា)
៧-វិន វាសនា ភេទស្រី អាយុ ១៨ឆ្នាំ រស់នៅភូមិ តេជោអភិវឌ្ឍន៍
៨-ធន សុខរ៉ន ភេទស្រី អាយុ ៣៤ឆ្នាំ រស់នៅភូមិ អូរតាពូង ភក្ដី (តុក្កតា)
៩-មិន យីម ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅភូមិ ក្រាំងចេក ឃុំចំបក់ (តុក្កតា)
១០-ហៃ បូរី ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅភូមិ ចំបក់សង្គម ឃុំចំបក់ (កុត្កតា)
១១-ឈន ស្រីមុំ ភេទស្រី អាយុ ៣៤ឆ្នាំ រស់នៅភូមិ ក្រាំងមេត្រី ឃុំដំបូករូង (ត្បាញ)
១២-សយ សុធារ៉ា ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅភូមិ ទឹកពេញ ឃុំយាយម៉ៅពេជ្រនិល (ផ្នែកQC)
១៣-ឈឿន កក្កដា ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិ ក្រាំងក្រូច ឃុំក្រាំងដីវ៉ាយ (ត្បាញ)
១៤-យ៉ុង ប៊ុនណា ភេទស្រី ៤៧ឆ្នាំ រស់នៅភូមិ ចំការចេក ឃុំយាយម៉ៅពេជ្រនិល (ត្បាញ)
១៥-ចិន្ដា ភេទស្រី អាយុ ២៥ឆ្នាំ រស់នៅភូមិ ទី១ ឃុំត្រែងត្រយឹង (តុក្កតា)
១៦-ធី ចាន់នី ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិ បេង ឃុំចំបក់ (ត្បាញ)
១៧-ប៉ាល់ ធុន ភេទស្រី អាយុ ២១ឆ្នាំ រស់នៅភូមិ ទី៤ ឃុំត្រែងត្រយឹង (ត្បាញ)
១៨-ឈុន ស្រីមុំ ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅភូមិ ទី៣ ឃុំយាយម៉ៅពេជ្រនិល (ត្បាញ)
១៩-បុង ចន្ធូ ភេទស្រី អាយុ ៣៥ឆ្នាំ រស់នៅភូមិ ទី៥ ឃុំត្រែងត្រយឹង (ត្បាញ)
២០-ឈយ វៃ ភេទស្រី អាយុ ២២ឆ្នាំ រស់នៅភូមិ សោធន ឃុំអូរ (វិចខ្ចប់)
២១-ចាង សុខឡេង ភេទស្រី អាយុ ២៤ឆ្នាំ រស់នៅភូមិ ចំបក់ ឃុំចំបក់ (តុក្កតា)
២២-កើត វ៉ន ភេទស្រី អាយុ៣៣ឆ្នាំ រស់នៅភូមិផ្សារត្រែងត្រយឹង ឃុំត្រែងត្រយឹង (តុក្កតា)
២៣- នៅ មាលា ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល (តុក្កតា)
២៤- សាង សាវិន ភេទស្រី អាយុ៤២ឆ្នាំ រស់នៅស្រវឹងច្រាល ឃុំអូរបាក់រទេះ (តុក្កតា)
២៥- សុ ចាន់ថា ភេទស្រី អាយុ៤៧ ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង (តុក្កតា)
២៦- ហេង ស្រីទិ ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល (តុក្កតា)
២៧- ហែម ផល្លី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង (តុក្កតា)
២៨- ភួង ស្រីនុច ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិថ្មី ឃុំចំបក់ (តុក្កតា)
២៩- សម លក្ខិណា ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិទី១ ឃុំត្រែងត្រយឹង (ត្បាញ)
៣០- ឌីម សារ៉ាត់ ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិប្រសពជុំ ឃុំត្រែងត្រយឹង (ត្បាញ)
៣១- មាង ស្រីចន្ទ ភេទស្រី អាយុ១៩ឆ្នាំ រស់នៅភូមិថ្មី ឃុំចំបក់ (ត្បាញ)
៣២- នួន ណង ភេទស្រី អាយុ២៣ឆ្នាំ ភូមិអូរកូនត្រុំ ឃុំត្រែងត្រយឹង (ត្បាញ)
៣៣- សេង គីមនាង ភេទស្រី អាយុ២៣ឆ្នាំ រស់នៅដីចិន ឃុំអូរ (ត្បាញ)
៣៤- ណុប វិច្ឆិកា ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិសប្បទានសែនជ័យ ឃុំយាយម៉ៅពេជ្រនិល (ត្បាញ)
៣៥- ភឿន សុផល ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិដំបូកខ្ពស់ ឃុំត្រែងត្រយឹង (តុក្កតា)
៣៦- ណាត ជីវ័ន្ត ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិបន្ទាយរកា ឃុំក្រាំងដឺវ៉ាយ (តុក្កតា)
៣៧- ហាត់ សុខចាន់ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិបន្ទាយរកា ឃុំក្រាំងដឺវ៉ាយ (តុក្កតា)
៣៨- ឆាំ ចន្ធូ ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិដំបូកខ្ពស់ ឃុំត្រែងត្រយឹង (តុក្កតា)
៣៩- សូន សុខណន ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិដំបូកខ្ពស់ ឃុំត្រែងត្រយឹង (តុក្កតា)
៤០- មឿន ភាព ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល (តុក្កតា)
និង៤១- ឆ្លាត ចន្ធា ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល (តុក្កតា)។
សមត្ថកិច្ចខេត្តកំពង់ស្ពឺបានបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញកម្មករបានធូរស្បើយ និងបានចេញទៅផ្ទះវិញ ចំនួន៣៣នាក់ហើយ នៅសំរាកក្នុងមន្ទីរពេទ្យ ចំនួន៨នាក់ និងត្រៀមចេញបន្តបន្ទាប់។ ចំពោះមូលហេតុ ដែលបណ្តាលឲ្យកម្មករ-កម្មការនី ដួលសន្លប់នេះ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត បើ តាមការសន្និដ្ឋាន អាចបណ្តាលមកពី ក្លិន ថ្មជ័រកាវដែលក្រុមហ៊ុនទើបតែផ្លាស់ប្តូរប្រភេទថ្មី ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕












<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ