ធុំក្លិនស្អុយចេញពីបន្ទប់ជួល អ្នកជិតខាងប្រាប់ម្ចាស់ផ្ទះទៅមើលប្រទះឃើញស្ត្រីម្នាក់ ផ្អើលយ៉ាងរន្ធ.ត់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលមានសភាពហើមស្អុយ ផ្អើលពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចចុះពិនិត្យ ។
ហេតុការណ៍នេះបង្កឲ្យការភ្ញាក់ផ្អើលឡើងកាលពី៦ល្ងាច ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ នៅបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ វ៉ូច សុខណេត ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរកម្មការីរោងចក្រ ទីលំនៅបច្ចុប្បន្ន ស្នាក់នៅបន្ទប់កើតហេតុខាងលើ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាអ្នកជួលបន្ទប់ក្បែរនោះ បានអោយដឹងថា ស្ត្រីខាងលើគាត់មានអាយុប្រហែលជាង ៣០ឆ្នាំ បានមកជួលបន្ទប់ស្នាក់នៅជាន់ក្រោម ហើយគាត់តែងតែទៅធ្វើការយប់ៗ តែមិនដឹងការងារអ្វីនោះទេ ។
ប្រភពបន្តទៀតថា លុះប៉ុន្មាននេះថ្ងៃ គេមិនបានចាប់អារម្មណ៍ថា គាត់ចេញចូលយ៉ាងមេចនោះទេ ក៍ស្រាប់តែល្ងាចប្រហែល ម៉ោង៤ជាង អ្នករស់នៅផ្ទះជួលម្តុំនោះ បានចេញពីធ្វើការចូលទៅបន្ទប់របស់ខ្លួន ក៍មានធំក្លិនស្អុយចេញពីបន្ទប់កើតហេតុ ហើយ ក៍បានប្រាប់ម្ចាស់ផ្ទះបន្តទៅប្រាប់ សមត្ថកិច្ចអោយមើលពិនិត្យបើកបន្ទប់មើ់លឃើញថា ស្ត្រីខាងលើបានដេកស្លាប់មានសភាពហើមស្អុយមិនដឹងតាំងពីពេលណានោះទេ ។
ករណីនេះផងដែរ សមត្ថកិច្ចជំនាញកោសល្យវិច័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះពិនិត្យសពយោងតាមការពិនិត្យកន្លែងកើតហេតុ សាកសពព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមតុលាការរាជធានីភ្នំពេញ យើងសន្និដ្ឋានបានថា ស្លាប់ដោយគាំងបេះដូង បណ្ដាលមកពីជំងឺបេះដូង។
សាកសពត្រូវបានយកទៅតម្កល់ទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងព្យាយាមទាក់ទងស្វែងរកសាច់ញាតិអោយមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕









<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ