យុវជន២នាក់ស្លា.ប់ និងម្នាក់របួ.សធ្ងន់ នៅក្នុងគ្រោះថ្នា.ក់ចរាចរណ៍រវាងរថយន្ត២គ្រឿងនិងម៉ូតូ១គ្រឿង លើផ្លូវជាតិលេខ៤
- កណ្តាល
ខេត្តកណ្ដាល៖ យុវជន២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និង១នាក់ទៀតបានរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរមួយដែលបានកើតឡើង រវាងរថយន្ត២គ្រឿងនិងម៉ូតូ១គ្រឿង ហើយអ្នកស្លាប់និងរបួសនោះគឺជាអ្នកជិះម៉ូតូ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២០និង១០នាទីយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ នៅលេីកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ លេខ២០-២១ ស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
ជនរងគ្រោះដល់ស្លាប់បាត់បង់ជីវិតនោះម្នាក់ឈ្មោះលី សីហា ភេទប្រុស អាយុ ១៧ឆ្នាំ និងម្នាក់ទៀតឈ្មោះស ពិសី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ។ ចំណែកអ្នករងរបួសធ្ងន់ឈ្មោះសំ ពន្លឺ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ហើយអ្នកទាំង៣នាក់នេះ មានទីលំនៅភូមិគ្រោះក្រហម ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងកេីតហេតុខាងលេី ជនរងគ្រោះទាំង៣នាក់បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KH-8659 បេីកបរដោយឈ្មោះលី សីហា ឌុបគ្នាធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ដោយបានពាក់មួកសុវត្តិភាពទាំងបីនាក់ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ខាងលើ ក៏បានទាក់ដៃចង្កូតជាមួយរថយន្តមិនស្គាល់ម៉ាក១គ្រឿង ដែលកំពុងបើកបរស្របទិសដៅគ្នានោះដែរបណ្ដាលឲ្យដួលអូសទៅលេីទ្រូងផ្លូវទាំងមនុស្សនិងម៉ូតូតែម្ដង ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងបន្តទៀតថា ស្របពេលនោះក៏មានរថយន្តមិនស្គាល់ម៉ាក១គ្រឿងទៀត ដែលបេីកបរក្នុងទិសដៅពីលិចទៅកេីត ស្របគ្នាទៅដល់កិន បណ្ដាលឲ្យអ្នកបេីកបរម៉ូតូឈ្មោះលី សីហា និងអ្នករួមដំណេីរឈ្មោះស ពិសី ស្លាប់ភ្លាមៗនៅនឹងកន្លែងកេីតហេតុ រីឯអ្នករួមដំណេីរឈ្មោះសំ ពន្លឺ រងរបួសធ្ងន់ ។ ដោយឡែករថយន្តទាំង២គ្រឿងបានបើកគេចទៅបាត់ស្រមោល ហើយក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបែកចាន និងនគរបាលចរាចរណ៍ស្រុកអង្គស្នួល បានចុះទីសម្រួលចរាចរណ៍មិនឲ្យមានការកកស្ទះ រួចប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ