ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជិះ​កង់​ឆ្លងផ្លូវ​ត្រូវ​រថយន្ត​បុ.ក​ស្លា.ប់​កណ្ដាល​យប់​ រីឯ​រថយន្ត​បន្ថែម​ល្បឿន​បាត់​ស្រ​មោល

1 នាទី មុន
  • ភ្នំពេញ

ខេត្តបាត់ដំបង​៖ បុរស​ម្នាក់​ត្រូវ​រថយន្ត​បុក​បណ្ដាល​ឲ្យ​ស្លាប់ ពេល​គាត់​កំពុង​ជិះ​កង់​ឆ្លងផ្លូវ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី ០៤ កក្កដា នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ស្វាយ​ធំ ឃុំ​អូរ​ដំបង​២ ស្រុក​សង្កែ ប៉ុន្តែ​រថយន្ត​មិន​ត្រូវ​បាន​គេ​ស្កាល់​ភិនភាគ​ទេ ហើយ​បាន​បន្ថែម​ល្បឿន​បើក​រត់គេច​បាត់​ស្រ​ម៉ោ​ល​ទាំង​យប់​។

របាយ​ការ​ណ៏​មន្ត្រី​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ ឈ្មោះ លឿ​ប ឆា​នី​ន ភេទ​ប្រុ​សៃ​អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ពុកឆ្មា ឃុំ​អន្លង់​វិល ស្រុក​សង្កែ​។

ដោយឡែក​រថយន្ត​មិន​ង​ត្រូវ​បាន​គេ​ស្គាល់​ភិនភាគ​ទេ ប៉ុន្តែ​មន្ត្រី​ចរាចរ​ណ៏​បាន​និង​កំពុង​ចុះ​ធ្វើការ​ស្រាវជ្រាវ​នៅឡើយ​ទេ​។ របាយ​ការ​ណ៏​ដដែល​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ង​ត្រូវ​រថយន្ត​មិន​ស្គាល់​ភិនភាគ​នោះ​បុក​ពេញទំហឹង ពេល​ដែល​គាត់​កំពុង​ព្យាយាម​ជិះ​កង់​ឆ្លងផ្លូវ កាត់​ទទឹង​ពីមុខ​រថយន្ត ទើប​ង​ត្រូវ​រថយន្ត​មុ​ក​តែ​ម្ដង​។

ប្រធាន​ស្ដីទី ការិយាល័យ​ចរាចរ​ណ៏​ជើង​គោក លោក ម៉ែ​ន បូ​រី បាន​ប្រាប់​ថា បើ​តាម​ស្លាកស្នាម​នៅ​ចំណុច​កើតហេតុ គេ​អាច​សន្និដ្ឋាន​បាន​ថា រថយន្ត​នោះ​ធ្វើ​ដំណើរ​ពី​ទិស​ខាងលិច ឆ្ពោះទៅ​កើត ហើយ​បាន​បុក​អ្នក​ជិះ​កង់ នៅ​ពេល​គាត់​ព្យាយាម​ជិះ​ឆ្លងផ្លូវ កាត់​ទទឹង​មុខ​រថយន្ត​។

លោក​បាន​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី ០៥ កក្កដា មន្ត្រី​ជំនាញ បាន​សហការ​ជាមួយ​មន្ត្រី​មូលដ្ឋាន ដើម្បី​ចុះ​ទៅ​កាន់​ចំណុច​កើតហេតុ ដើម្បី​ធ្វើការ​ស្រាវជ្រាវ និង ស៊ើបអង្កេត អំពី​ភិនភាគ​រថយន្ត តែ​នៅ​មិន​ទាន់​មាន​តម្រុយ ប៉ុន្តែ​មន្ត្រី​ជំនាញ នៅ​តែ​បន្ត​ធ្វើការ​ស្រាវជ្រាវ​នៅឡើយ​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>