ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង​នៅ​តាម​ដងអូរ​ នៅ​ស្រុក​សំឡូត​ថមថយ​ហើយ​បន្សល់​ទុក​ការ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​មួយ​ចំនួន

2 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ ជំនន់​ទឹកភ្លៀង​ដែល​ហក់​ឡើង​មួយ​ប្រាវ​កាលពី​ម្សិល​ម៉ិ​ញ នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​សំឡូត បើ​គិត​ត្រិ​ម​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី ០៥ កក្កដា បាន​ថមថយ​វិញ​ហើយ​។ នេះ​បើ​តាម​សេចក្ដី​រាយ​ការ​ណ៏​ពី​អធិការ​ស្រុក​សំឡូត ដែល​កំពុង​តាមដាន​អំពី​ស្ថានភាព​ជំនន់​ទឹកភ្លៀង ដែល​ធ្វើ​ឲ្យ​ខូចខាត​ខ្លះ​ៗ ដល់​ប្រព័ន្ធ​លូ និង ផ្លូវថ្នល់ ក្នុង​មូលដ្ឋាន​។

អធិការ​ស្រុក​សំឡូត លោក ម៉ែ​ន រី​ម បាន​ប្រាប់​កោះសន្តិភាព តាម​ទូរស័ព្ទ​នៅ ព្រឹក​ថ្ងៃ​ទី ០៥ កក្កដា នេះ​ថា ជំនន់​ទឹកភ្លៀង​បាន​ហក់​ឡើង​មួយ​ប្រាវ​គួ​ឲ្យ​បារម្ភ កាលពី​ថ្ងៃ​ទី ០៤ កក្កដា ប៉ុន្តែ​មក​ទល់​និង​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី ០៥ កក្កដា នេះ ស្ថានភាព​ទឹកបាន​ថមថយ​ច្រើន​ហើយ​។

លោក​ថា នៅ​តាម​ដងអូរ​នានា ជំ​ណ​ន់​ទឹកភ្លៀង​បាន​ថយ​ចុះ​ទៅ​កាន់​ដងស្ទឹង ហើយ​នៅ​តាម​ដងស្ទឹង ក៏​ថយ​ចុះ​ច្រើន​ដែរ​នោ​ថ្ងៃនេះ​។ ប៉ុន្តែ​ជំនន់​ទឹកភ្លៀង​ឲ​កាលពី​ម្សិលមិញ​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​តិច​ទូច​ដល់​ស្ពាន​ថ្នល់ តែ​ប្រជាពលរដ្ឋ​អាច​ធ្វើ​ដំណើរ​បាន​នៅឡើយ​ទេ​។ ជំនន់​ទឹកភ្លៀង បាន​ហក់​ឡើង​មួយ​ប្រាវ​កាលពី​ថ្ងៃ​ទី ០៤ កក្កដា ដែល​នាំ​ឲ្យ​ប្រជា​ពលរ​ដ្ខ​មួយ​ចំនួន​ជួប​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន ឬ កំណាត់​ផ្លូវ​នានា ក្នុងស្រុក​សំឡូត​។

រដ្ឋបាល​ស្រុក​សំឡូត បាន​សង្កេត​ឃើញ​ជំនន់​ទឹកភ្លៀង ដែល​ហក​ឡើង​ខ្លាំង​តាម​ដងអូរ​នានា បាន​លិច​កំណាត់​ផ្លូវ ស្ពាន និង ប្រព័ន្ធ​លូ មួយ​ចំនួន នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​តា​សាញ ឃុំ​សំឡូត ឃុំ​តា​តោក និង ឃុំ​មាន​ជ័យ​។ គេ​ឃើញ​នៅ​តាម​ដងអូរ​នានា បាន​ហក់​ឡើង​ខ្លាំង រីឯ​ស្ពាន​ចាស​ទ្រុឌ​ទ្រម និង ប្រព័ន្ធ​លូ​រំដោះ​ទឹក​មួយ​ចំនួន​ដែល​ឆ្លងកាត់​អូរ ក័​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​លើក​ដំបូង​នេះ​ដែរ​។ ប្រជាពលរដ្ឋ​ដែល​ត្រូវធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន និង ប្រព័ន្ធ​លូ​ទាំងនោះ ជួប​ការ​លំបាក និង ព្រួយបារម្ភ ព្រោះ​ខ្លាចក្រែង​កម្លាំង​ទឹក​វាយប្រហារ​ផ្ដាច់​មិន​អាច​ឆ្លងកាត់​បាន ប្រសិនបើ​ភ្លៀង​មិន​ព្រម​ស្រាកស្រាន្ត​។

មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តបាត់ដំបង បាន​ប្រកាស​ជូនដំណឹង​អំពី​«​ព្រឹត្តិបត្រ​ព្យាករ​ណ៏​អាកាសធាតុ​» ក្នុង​ខេត្តបាត់ដំបង នៅ​ថ្ងៃ​ទី ០៤ កក្កដា ដោយ​បាន​ជូនដំណឹង​ថា ចាប់ពី​ថ្ងៃ​ទី ០៥ ដល់​ថ្ងៃ​ទី ០៧ កក្កដា ខេត្តបាត់ដំបង បាន​ទ​ទូល​រង​នូវ​ឥទ្ធិពល​ពី​ជ្រលង នៃ​កូន​ព្យុះ​លើក​ទី​១០ ឈ្មោះ «​ម៉ៃស័ក​»​។ ឥទ្ធិពល​កូន​ព្យុះ​នេះ បាន​ធ្វើ​ឲ្យ​មាន​ខ្យល់​កន្ត្រាក់​ក្នុង​ល្បឿន ៧-១១ ម៉ែត្រ​/​វិនាទី និង មាន​ភ្លៀង ផ្គរ​រន្ទះ ក្នុង​កម្រិត​ខ្យោ​យ​។

យ៉ាងណា​ក៏​ដោយ បើ​តាម​លោក ម៉ែ​ន រី​ម អធិការ​ស្រុក​សំឡូត បាន​ឲ្យ​ដឹង​បន្ថែម​ថា អាកាសធាតុ​នៅ​ស្រុក​សំឡូត ក្នុង​ព្រឹក​ថ្ងៃនេះ (០៥.០៧.២៦) ហាក់​បាន​ធូរស្រាល​ដូច​ប្រក្រតី​វិញ​ហើយ ។ ជំនន់​ទឹកភ្លៀង​នៅ​តាម​ដងអូរ ដែល​កកស្ទះ​ខ្លាំង កាលពី​ម្សិល​មុំ​ិ​ញ ក៏​បាន​ស្រក​ចុះ​ច្រើន​ដែរ រួម​ទាំង​ជំនន់​ទ​ឆឹក​នៅ​តាម​ដងស្ទឹង​ផង​។ ប៉ុន្តែ​លោក​អធិការ បាន​បញ្ជាក់​ថា ក្រោយ​ជំនន់​ទឹកភ្លៀង​បាន​ថយ​ចុះ បាន​បន្សល់​ទុក​នូវ​ផល​ប៉ះពាល់​មួយ​ចំនួន​។ ដូច​ជា​៖ ស្ពាន ប្រព័ន្ធ​លូ និង កំណាត់​ផ្លូវ​មួយ​ចំនួន បាន​រង​ការ​ខូចខាត​តិច​ទូច តែ​ប្រជាពលរដ្ឋ​នៅ​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន​នៅឡើយ​ទេ​។ ដោយឡែក​ចំពោះ​ផលដំណាំ​ម​មិន​មាន​រង​ការ​ខូចខាត ហើយ​ក៏​ពុំ​មាន​មនុស្ស​គ្រោះថ្នាក់​ដោយសារ​ជំនន់​ទឹកភ្លៀង​មួយ​ដង្ហើមចង្រិត​នេះ​ដែរ​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>