តខ្សែភ្លើង ដូរព្រីភ្លើងពីបង្គោលទៅទ្រុងមាន់ ភ្លាត់ស្នៀតឆ.ក់ស្លា.ប់ខ្លួនឯង
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈដែលតខ្សែភ្លើងដូរព្រីភ្លើង ហើយភ្លាត់ស្នៀតឆក់ខ្លួនឯងស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សាច់ញាតិក្រុមគ្រួសារនិងសមត្ថកិច្ចចុះពិនិត្យធ្វើកោសល្យវិច័យ។
ករណីខ្សែភ្លើងឆក់ស្លាប់ បុរសម្នាក់បានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចទ្រុងមាន់ ស្ថិតនៅក្នុងភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺបាននិយាយឱ្យដឹងថា នៅមុនពេលភ្ញាក់ផ្អើល គឺមានឈ្មោះ ស៊ីម ថេង ភេទប្រុស អាយុ ៤៣ឆ្នាំ នៅភូមិត្រពាំងខ្យង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានដើរទៅក្រោយផ្ទះចំណុចទ្រុងមាន់ ក៏ប្រទះឃើញសពឈ្មោះ យី សុផាន់ណា ភេទប្រុស អាយុ ៣៨ឆ្នាំ (ជាប្អូនថ្លៃ) រស់នៅក្នុងភូមិជាមួយគ្នា ខ្សែភ្លើងឆក់ស្លាប់នៅទ្រុងមាន់ខាងត្បូងផ្ទះរបស់ខ្លួនចម្ងាយប្រមាណ ២០ម៉ែត្រ ។ បើតាមការបញ្ជាក់ពីសាច់ញាតិក្រុមគ្រួសារថា មូលហេតុ បណ្តាលឱ្យស្លាប់នោះ គឺបុរសជាជនរងគ្រោះបានត ដើម្បីប្តូរព្រីភ្លើងពីបង្គោលទៅទ្រុងមាន់ ទើបឆក់ស្លាប់តែម្តងទៅ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ក្រោយកើតហេតុនគរបាលជំនាញបានចុះពិនិត្យនិងធ្វើកោសល្យវិច្ច័យ ហើយក្រុមគ្រួសារទទួលស្គាល់ថាជនរងគ្រោះពិតជាស្លាប់ដោយខ្សែភ្លើងឆក់ពិតប្រាកដមែន។ ដោយមានការចូលរួម ពីលោកក្រុមប្រឹក្សាឃុំ និងលោកមេភូមិផងដែរ។
សមត្ថកិច្ចខេត្តកំពង់ស្ពឺបានបញ្ជាក់ឱ្យដឹងទៀតថា ក្រោយនគរបាលធ្វើការពិនិត្យនិងកោសល្យវិច័យរួចរាល់ ប្រគល់សពជនរងគ្រោះជូនទៅសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕



<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ