ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះកើន

1 ម៉ោង មុន

ស្ថិតិ​ពី​អាជ្ញាធរ​មីន​កម្ពុជា បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម (ERW) នៅ​កម្ពុជា​នៅ​ឆមាស​ទី​១​នៃ​ឆ្នាំ​២០២៦​នេះ មាន​ចំនួន​២៨​នាក់ ដែល​កើនឡើង​១៦,៦ ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​ជន​រង​គ្រោះ​ចំនួន ២៤ នាក់​ក្នុងអំឡុងពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំងអស់​ជន​រង​គ្រោះ​៧ នាក់ បាន​ស្លា​.​ប់​១៥​នាក់​រង​របួស និង​៦​នាក់​បាន​ធ្លាក់ខ្លួន​ពិការ ។

ជាមួយនឹង​ករណី​ទាំងនេះ ការ​ផ្ទុះ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​បាន​ឆក់​យក​ជីវិត​មនុស្ស​សរុប​ចំនួន​១៩.៨៥២ នាក់ និង​របួស ឬ​ពិការ​មាន​ចំនួន ៤៥.៣០១ នាក់​ផ្សេង​ទៀត​ចាប់​តាំង ឆ្នាំ​១៩៧៩ ដល់​ខែមិថុនា ឆ្នាំ​២០២៦​។

នៅ​ពេល​នេះ កម្ពុជា​នៅ​តែ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​បំផុត​របស់​ពិភពលោក​ដោយ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

×