ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី-អ៊ុយក្រែនបង្កើនការវាយប្រហារដោយដ្រូន សម្លាប់មនុស្ស​ជាច្រើននាក់

12 ម៉ោង មុន

ទីក្រុងមូស្គូ៖​ មនុស្ស ​៣នាក់ស្លាប់​នៅតំបន់ Belgorod របស់រុស្ស៊ី បន្ទាប់ពីការវាយប្រហារដោយដ្រូនពីអ៊ុយក្រែនទៅលើទីក្រុង Shebekino កាលពីថ្ងៃទី២៩ ខែសីហា។ ការវាយប្រហារបានបំផ្លាញផ្ទះសម្បែង និងរថយន្តមួយចំនួន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ស៊ីនហួ។

ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់ និងបំផ្លាញដ្រូនអ៊ុយក្រែន ​៣១៣គ្រឿង​នៅតាមតំបន់នានា និងលើដែនទឹកសមុទ្រ Azov និងសមុទ្រខ្មៅ ក្នុងអំឡុងពេលមួយយប់។

ជាមួយគ្នានេះ អាជ្ញាធរអ៊ុយក្រែនបានរាយការណ៍ថា ការវាយប្រហាររបស់រុស្ស៊ីលើតំបន់ Kyiv បានបណ្តាលឱ្យមនុស្ស ​៣៧នាក់ស្លាប់ និងមនុស្សរាប់សិបនាក់រងរបួស​ក្នុងនោះមានកុមារ៤នាក់។ ការវាយប្រហារបានបង្កឱ្យមានអគ្គិភ័យ និងការផ្ទុះនៅតំបន់ឃ្លាំងក្នុងស្រុក Bucha។

អាជ្ញាធរតំបន់ Kyiv បានប្រកាសយកថ្ងៃអាទិត្យជាថ្ងៃកាន់ទុក្ខ ដើម្បីរំឭកដល់ជនរងគ្រោះ ខណៈការស៊ើបអង្កេតកំពុងបន្ត៕