ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខណ្ឌចំការមន បង្ក្រាប​ទីតាំង​អន​ឡាញ​ស្គេ​ម​១​កន្លែង ឃាត់ខ្លួន​១៤​នាក់ និង​ដកហូត​ស៊ី​មកា​ត​ទូរ​សព្ទ​ជិត​២​ម៉ឺន​ស៊ី​ម

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌចំការមន បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ និង​ឈាន​ទៅ​បង្ក្រាប​ទីតាំង​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ (Online Scam) មួយ​កន្លែង ដោយ​ឃាត់ខ្លួន​អ្នក​ពាក់ព័ន្ធ​ចំនួន ១៤​នាក់ ព្រមទាំង​ដកហូត​បាន​ស៊ី​មកា​ត​ទូរ​សព្ទ​ជិត ២០,០០០​ស៊ី​ម និង​រថយន្ត រួម​ជាមួយ​សម្ភារ​បម្រើ​ឱ្យ​សកម្មភាព​បទល្មើស​មួយ​ចំនួន​ទៀត ។

ប្រតិបត្តិការ​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​លេខ ៣១២ កែង​ផ្លូវ​សម្តេច​សុធារស ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច បានឱ្យ​ដឹង​ថា កាលពី​ប៉ុន្មាន​ថ្ងៃមុន មាន​សារព័ត៌មាន​អន​ឡាញ​មួយ​ចំនួន បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​បំប៉ោង​ស្ថានការណ៍ ដោយ​បាន​ចោទប្រកាន់​ក្រុម​យុវជន​ជា​មន្ត្រី​កិច្ចសន្យា ចំណុះ​រដ្ឋបាល​ខណ្ឌចំការមន ថា​ជា​កូន​ខ្លា ដែល​ធ្វើ​ឱ្យ​ក្រុម​ជនល្មើស​ធំ​ៗ បានដឹង​ខ្លួន​មុន និង​គេចខ្លួន ដែល​បង្ក​ការ​លំបាក​យ៉ាង​ខ្លាំង​ដល់​កិច្ច​ប្រតិបត្តិការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច ។

ទោះបីជា​មាន​ឧបសគ្គ និង​ការ​រំខាន​ពី​ការ​ផ្សាយ​ព័ត៌មាន​មិន​ទាន់​ច្បាស់លាស់​យ៉ាងណា​ក្តី ក៏​ក្រុមការងារ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន បាន​បន្ត​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និង​ប្រកបដោយ​ជំនាញ រហូត​កំណត់​បាន​តម្រុយ និង​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ទីតាំង​បទល្មើស​ជាក់ស្តែង​បាន​ជោគជ័យ គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៦ នេះ ។

បច្ចុប្បន្ន អ្នក​ពាក់ព័ន្ធ​ទាំង ១៤​នាក់ រួម​ជាមួយ​វត្ថុ​តាង​ទាំងអស់ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ៕