ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសោបបានទាំងសម្បុក ! នគរបាលប៉ុស្តិ៍ចោមចៅ៣ បង្ក្រាបឃាត់ខ្លួនជនសង្ស័យ ២នាក់ ទាំងចោរលួចម៉ូតូ និងអ្នកទទួលផលចោរកម្ម

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​៣ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ករណីប្រព្រឹត្ត​អំពើ​លួច និង​ទទួលផល​ចោរកម្ម​(​ម៉ូតូ​ចំនួន​០១​គ្រឿង​) ។ នេះ​បើ​យោង​តាម​ផេ​ក ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​ប្រកាស​នា​យប់​ថ្ងៃ​ទី​០៥ ខែកក្កដា​នេះ ។

ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ថា នៅ​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២៦ វេលា​ម៉ោង​០២ និង​៣០​នាទី នៅ​ចំណុច​ស្ថិត​នៅ​ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ករណី​ប្រព្រឹត្ដ​អំពើ​លួច (​ម៉ូតូ ) ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន ០១ នាក់ កើតឡើង​០១​លើក ស្លៀកពាក់​ស៊ី​វិល មធ្យោបាយ​ថ្មើរជើង​។

ជនសង្ស័យ​ឈ្មោះ ១.​ឈ្មោះ ឆេ​ង ថុ​នា ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ប្រាកដ មាន​ទីលំនៅ​បន្ទប់​ជួល ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ (​អ្នក​ប្រព្រឹត្តិ​អំពើ​លួច​ម៉ូតូ​) ។
២.​ឈ្មោះ មិន ដា​រ៉ា ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ មុខរបរ អ្នក​ដឹក​ឥ​វ៉ា​ន់ មាន​ទីលំនៅ បន្ទប់​ជួល សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​(​អ្នក​ទទួលផល​ចោរកម្ម​) ។

ជន​រង​គ្រោះ​ឈ្មោះ សុផល មួយ​ហេង ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ បន្ទប់ ជួល ភូមិ​ជម្ពូ​វ័ន​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ចំពោះ​សម្ភារ បាត់បង់​ម៉ូតូ ម៉ាក ស៊ុ​យ​ស៊ូ​គី និ​ច ពណ៌​លឿង ឆ្នាំ​ផលិត ២០២៥ ពាក់ ផ្លា​ក​លេខ ភ្នំពេញ 1LT-6342 ចំនួន ០១​គ្រឿង ។

ចំពោះ​វត្ថុ​តាង​ចាប់​យក ១.​ម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ូ​គី​និ​ច ពណ៌​លឿង ឆ្នាំ​ផលិត​២០២៥ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1LT-6342 ចំនួន ០១​គ្រឿង​។ (​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​) ។ ២.​ទូរស័ព្ទ​ម៉ាក​Iphone SE ព​ណ៍​ក្រហម ១​គ្រឿង​។
៣.​ទូរស័ព្ទ​ម៉ាក​Oppo ព​ណ៍​ស​០១​គ្រឿង ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​សមត្ថកិច្ច​កំពុងធ្វើការ​ឃាត់ខ្លួន និង​បន្ត​អនុវត្ត​តាម​នីតិវិធី ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>

×