ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចម៉ូតូនិស្សិតបានសម្រេចបម្រុងគេចខ្លួន តែត្រូវម្ចាស់ស្រែក «ចោរៗ» ផ្អើលសមត្ថកិច្ចដេញក្រសោបជាប់ទាន់ផ្សារ នៅមុខ CDC

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ភ្លាម​ៗ​ក្រោយ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ពី​និស្សិត​ម្នាក់ ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​នា​យប់​ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២៦ នេះ ដោយ​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៥:៣០ នាទី​ល្ងាច ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ចំណុច​លើ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) តាម​បណ្តោយ​ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ ភូមិ​១១ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។

ចំពោះ​ជន​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ កៅ សុ​វ​ណ្ណា​រិ​ទ្ធ ហៅ​ម៉ៅ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ឈ្មោះ រ័​ត្ន លី​ជីវ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​និស្សិត ស្នាក់​នៅផ្ទះ​ជួល​៣៥ ផ្លូវ​K៥ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ បាន​សម្រេច​ហើយ​បម្រុង​ជិះ​ម៉ូតូ​គេចខ្លួន ។

ភ្លាម​នោះ​ជន​រង​គ្រោះ​ភ្ញាក់​ដឹង​ទាន់​ឃើញ​ក៏​ស្រែក​ឆោឡោ​ចោរ​ៗ​ផ្អើល​ដេញ ស្រប​ពេល​នោះ​កម្លាំង​ជំនាញ​ខណ្ឌ និង​ប៉ុស្តិ៍​ល្បាត​ក្នុង​មូលដ្ឋាន​ទៅ​ដល់​អន្តរាគមន៍​ឃាត់ខ្លួន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង​ម៉ូតូ នាំ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក​ធ្វើការ​សាកសួរ​។


បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍ កំពុង​អនុវត្ត​តាម​នីតិវិធី​។​ដោយឡែក​ម៉ូតូ​ជន​រង​គ្រោះ​សមត្ថកិច្ច​បាន​ប្រគល់​ជូន​ទៅ​ម្ចាស់​វិញ​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>