ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិចថ្មីបោ.កលុយតាមរូបភាព «បន្លំខ្លួនជាបុគ្គលិកធនាគារ» កំពុងរាតត្បាត ស្វែងយល់ជាបន្ទាន់មុនហួសពេល

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សូម​ប្រុង​ប្រយ័ត្ន​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ក្រោម​រូបភាព «​ការ​ឆបោក បន្លំ​ខ្លួន ជា​បុគ្គលិក​ធនាគារ​» ។ នេះ​បើ​យោង​តាម​ផេ​ក នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែកក្កដា​នេះ ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សង្កេត​ឃើញ​មាន ករណី​ជនអនាមិក​ជា​ច្រើន បាន​បន្លំ​ខ្លួន​ជា​បុគ្គលិក​ធនាគារ បាន​ទាក់ទង​មក​លោក​-​អ្នក តាម​រយៈ​ទូរស័ព្ទ ហើយ​ក៏​បាន​ប្រាប់​ថា ពួក​គេ​ជា​បុគ្គលិក​ធនាគារ និង​បាន​ប្រាប់​ថា គណនី​ធនាគារ​របស់​លោក​-​អ្នក ត្រូវ​បាន​ខូច​ហើយ ដែល​តម្រូវ​ឱ្យ​លោក​-​អ្នក​ផ្ទេរ​ប្រាក់​ចេញ​សិន ដើម្បី​ជួសជុល​គណនី​ធនាគារ​របស់​លោក​-​អ្នក ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​បន្ត​ថា ក្រោយ​ជួសជុល​រួច​ពួក​គេ​នឹង​ផ្ទេរ​ប្រាក់​ជូន​លោក​-​អ្នក​វិញ ក្នុង​ថ្ងៃ​ទី​ខែ​ឆ្នាំ​ដដែល ។ ក្រោយមក​ជនអនាមិក​បាន​តម្រូវ​ឱ្យ​លោក​-​អ្នក ភ្ជាប់​លេខ​តេ​លេ​ក្រាម​(Telegram) ដើម្បី​ងាយស្រួល​ជជែក​គ្នា និង​ប​ញ្ជុះ​បញ្ចូល ឱ្យ​លោក​-​អ្នក​ផ្ទេរ​ប្រាក់​ទៅ​គណនី​ធនាគារ​របស់​ជនអនាមិក​នោះ តាម​រយៈ​QR Code និង​បន្ត​ឱ្យ​លោក​-​អ្នក ផ្ទេរ​ប្រាក់​បន្ថែម​ទៀត ដោយ​ជនអនាមិក​នោះ​មិន​បាន​ផ្ទេរ​ប្រាក់​ទៅ​ឱ្យ​លោក​-​អ្នក​ត្រឡប់​មក​វិញ​នោះ​ទេ ។

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ក្រើនរំលឹក​ដល់​សាធារណជន សូម​មេត្តា​ពិនិត្យ ពិចារណា​អោយ​បាន​ហ្មត់ចត់ មុន​សម្រេចចិត្ត​ក្នុង​ការ​វេរ​លុយ ជា​ពិសេស​សូម​ពិនិត្យ​ថា​តើ​គណនី​ធនាគារ​របស់ លោក​-​អ្នកមាន​បញ្ហា​ទេ ប្រសិនបើ​គណនី​ធនាគារ​របស់​លោក​-​អ្នកមាន​បញ្ហា​ត្រូវ​ទៅ​ធនាគារ​ដើម្បី​ដោះស្រាយ​បញ្ហា​គណនី​ធនាគារ​របស់​លោក​-​អ្នក​ផ្ទាល់ ជៀសវាង​ទទួល​នូវ​ហានិភ័យ​នានា​នៅ​ពេល​ក្រោយ ៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>