ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​២​គ្រឿង​បុ.ក​គ្នា​ខ្ទា.ត​ចូល​ក្រោម​រថយន្ត​ធុន​ធំ​ កិ.ន​ស្លា.ប់​ម្នាក់ របួសធ្ង.ន់​ម្នាក់ ​អ្នកបើករថយន្ត​រត់គេច​ខ្លួន​បាត់

2 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ មនុស្ស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ហើយ​មនុស្ស​ម្នាក់​ទៀត​បាន​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ​ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​រវាង​​ម៉ូតូ​២​គ្រឿង​បុក​គ្នា​ពេញទំហឹង​ខ្ទាត​ចូល​ក្រោម​រថយន្ត​ធុន​ធំ​បុក​កិន​ពីលើ​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ខាងលើ​​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៦​និង​២៨​នាទី​ព្រលប់​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៦៣ ទៅ​លេខ​៦៤ ស្ថិត​នៅ​ក្នុងភូមិ​ក្រាំង​ល្ហុង ឃុំ​មហា​សាំង ស្រុក​ភ្នំស្រួច​ ​ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ឲ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ មាន​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​ 1FH-3704  អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើកបរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច នោះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​វ៉េវ ពណ៌​ទឹ​សមុទ្រ គ្មាន​ផ្លា​ក​លេខ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ដែល​កំពុង​បើកបរ​បញ្ច្រាសទិស​គ្នា រួច​បត់​ឆ្លងផ្លូវ​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង​ពេញទំហឹង​។ រួច​ហើយ​ម៉ូតូ​ទាំង​២​គ្រឿង​បាន​ខ្ទាត​ទៅ​ចូល​រថយន្ត​១​គ្រឿង ម៉ាក​HYUDAI ពណ៌​ស ពាក់​ផ្លា​ក​លេខ​កំពង់ស្ពឺ​3A-2041 សណ្ដោង​សឺ​មី​រ៉ុ​ម៉ក ពាក់​ផ្លា​ក​លេខ កណ្តាល​4A-0038 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​(​បាន​រត់គេច​ខ្លួន​ក្រោយ​កើតហេតុ​) ដែល​កំពុង​បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត បណ្តាល​ឱ្យ កិន​ស្លាប់​បុរសម្នាក់​(​មិន​ស្គាល់​អត្តសញ្ញាណ​)​នៅ​កន្លែង​កើតហេតុ ហើយ​​បុរសម្នាក់​​ទៀត បាន​រង​របួស​ធ្ងន់ធ្ងរ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​កើតហេតុ​នគរបាល​បាន​ចុះ​ធ្វើការ​វាស់វែង ហៅ​រថយន្ត​ដឹក​មនុស្ស​ដែល​រង​របួស​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ ចំណែក​សព​បុរស​ម្នាក់​ដឹក​យក​ទៅ​តម្កល់​នៅ​វត្ត​មួយ​ក្បែរ​កន្លែង​កើតហេតុ​។

ចំពោះ​រថយន្ត​១​គ្រឿង​រង​ការ​ខូចខាត​ស្រាល ចំណែក​ម៉ូតូ​ចំនួន​២​គ្រឿង​រង​ការ​ខូចខាត​កម្រិត​ធ្ងន់ ។

​វត្ថុ​តាង​ទាំង​៣​គ្រឿង​នគរបាល​ជំនាញ​បាន​អូស​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ​ ៕​