ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់ផ្លោះរបងចូលទៅវា.យ និងទាញកាំបិ.តផ្គា.ក់គំរា.មដល់ជីវិតយុវជនម្នាក់ ចោទថាលួ.ច​លុយខ្លួន

5 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ បុរស​ម្នាក់​ត្រូវ​បាន​នគរបាល​ស្រុក​សំរោង​ទង​ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​ធ្វើ​សកម្មភាព វាយ និង យក​កាំបិត​ផ្គាក់​គំរាម​កាប់សម្លាប់​ទៅ​លើ​យុវជន​ម្នាក់​ទៀត​ដែល រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា ចោទ​ថា​លួច​លុយ​ខ្លួន សង្ស័យ​គ្រឿងញៀន​ធ្វើទុក្ខ​រើ​ឡើង ហើយ​ទប់​អារម្មណ៍​មិន​ជាប់​។

ករណី​ហិង្សា​ដោយ​ចេតនា ទាញ​កាំបិត​គំរាម​កាប់សម្លាប់​លើ​យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ក្នុងភូមិ​ត្រពាំង​ជ្រៅ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​និយាយ​ដឹង​ថា​នៅ​មុន​ពេល​ឃាត់ខ្លួន​បុរស​សង្ស័យ​ខាងលើ គឺ​នៅ​វេលា ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៦ មានឈ្មោះ ស៊ឺ​ន លាង​ហេង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រពាំង​ជ្រៅ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បាន​មក​ដាក់​ពាក្យបណ្តឹង​ទៅ​លើ​ឈ្មោះ វ៉ង់ វុ​ធ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​។ យុវជន​ខាងលើ​បាន​រៀបរាប់​ថា កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ថ្ងៃ​ទី​៥ ខែកក្កដា រូបគេ​កំពុង​រុះរើ​ខ្ទម​មុខ​ផ្ទះ ពេល​នោះ​ស្រាប់តែ ឈ្មោះ វុ​ធ បាន​ផ្លោះ​របង ហើយ​បាន​ចោទប្រកាន់​ថា​ខ្លួន​លួច​លុយ និង​បាន​វាយ​រូប​ខ្លួន​មួយ​ដៃ​រួច ហើយ​បាន ជន​ដៃដល់​បាន​ដើរទៅ​យក​កាំបិត​ផ្គាក់​ពី​ផ្ទះ​មករ​កកាប់​និង​គំរាម​កាប់សំលាប់ រូប​ខ្លួន​( ឈ្មោះ លាង ហេង​) ដោយ​កើត​ចិត្ត​ខឹង រូបគេ​ក៏​បាន​យក​ចបកាប់​បំ​រ៉ុ​ង​វាយតប ទៅ​លើ​ឈ្មោះ វុ​ធ​វិញ​ដែរ ប៉ុន្តែ​ត្រូវ​បាន​អ្នក​ជិតខាង​ជួយ​ឃាត់​។ ទើប​សម្រេចចិត្ត​ទៅ​ដាក់​ពាក្យបណ្តឹង​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ និង​រក​យុត្តិធម៌​ឱ្យ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​យុវជន​រង​គ្រោះ​ខាងលើ​រួច​មក​នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២៦ កម្លាំង​ព្រហ្មទណ្ឌ​ស្រុក សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃុំ​កា​ហែង បាន​ចុះ​ទៅ​ឃាត់​ឈ្មោះ វ៉ង់ វុ​ធ មក​សាកសួរ​។ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ខ្លួន​ពិតជា​បាន​វាយ និង​កាន់​កំ​បិត​ផ្គាក់​គំរាម​សម្លាប់​យុវជន​រង​គ្រោះ​ខាងលើ​ពិតប្រាកដ​មែន​។ ក្រោយ​ឃាត់ខ្លួន​បុរស​ជា​ជនសង្ស័យ​នគរបាល​ដកហូត​បាន​÷​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន ២​កញ្ចប់​តូច​នៅ​ជាប់​នឹង​ខ្លួន និង កាំបិត​ផ្គាក់​ចំនួន​១​ផង​ដែរ​។

នគរបាល​ស្រុក​សំរោង​ទង​បាន​បញ្ជាក់​ដឹង​ថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​រួម​ជាមួយនឹង​វត្ថុ​តាង នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ​៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>