រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល ៣ ខែដើមឆ្នាំ២០២៦ នេះ ក្រុមការងារបច្ចេកទេសនៃក្រសួងបរិស្ថាន បានបំពេញបេសកកម្មស្រាវជ្រាវ និងទម្លាយឱ្យដឹងពីការរកឃើញវត្តមានសត្វព្រៃកម្រ ជិតផុតពូជ និងប្រភេទកំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំនួន ១៤ ប្រភេទ នៅក្នុងភូមិសាស្ត្រឧទ្យានជាតិជួរភ្នំក្រវាញ។

ក្រសួងបរិស្ថានលើកឡើងថា យោងតាមលទ្ធផលនៃការសិក្សារបស់គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជានៃក្រសួងបរិស្ថានរយៈពេល៣ខែ ពីដើមខែមេសា ឆ្នាំ២០២៦ ដល់ចុងខែមិថុនា ឆ្នាំ២០ ២៦នេះ ក្រុមការងារបច្ចេកទេសរបស់គម្រោង និងក្រុមការងារចប្ចេកទេសរបស់នាយកដ្ឋានអភិរក្សតំបន់ការ ពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ ក្រសួងបរិស្ថាន បានរកឃើញវត្តមានប្រភេទសត្វវត្តមានប្រភេទសត្វព្រៃ មានដោយកម្រប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទជិតទទួលរងគ្រោះថ្នាក់ចំនួន១៤ប្រភេទ រួមមាន ៖

ដំរីអាស៊ី (ឈ្មោះអង់គ្លេស៖ Asian Elephant ឈ្មោះវិទ្យាសាស្ត្រ៖ Elephas maximus) ខ្ទីង (ឈ្មោះអង់គ្លេស៖ Gaur ឈ្មោះវិទ្យាសាស្ត្រ៖ Bos gaurus) កែះ (ឈ្មោះអង់គ្លេស៖ Southern Serow ឈ្មោះវិទ្យាសាស្ត្រ៖ Capicornis milneedwardsis) ប្រើសស្បូវ (ឈ្មោះអង់គ្លេស៖ Sambar ឈ្មោះវិទ្យាសាស្ត្រ៖ Rusa unicolor) ខ្លាឃ្មុំតូច (ឈ្មោះអង់គ្លេស៖ Sun Bear ឈ្មោះវិទ្យាសាស្ត្រ៖ Helarctos malayanus) ខ្លាឃ្មុំធំ (ឈ្មោះអង់គ្លេស៖ Asiatic Black Bear ឈ្មោះវិទ្យាសាស្ត្រ៖ Ursus thibetanus) ខ្លាភ្ញីថ្មកែវ (ឈ្មោះអង់គ្លេស៖ Marbled Cat ឈ្មោះវិទ្យាសាស្ត្រ៖ Pardofelis marmorata) ឆ្កែព្រៃ (ឈ្មោះអង់គ្លេស៖ Dhole ឈ្មោះវិទ្យាសាស្ត្រ៖ Cuon alpinus) កំពីងដូង (ឈ្មោះអង់គ្លេស៖ Spotted Linsang ឈ្មោះវិទ្យាសាស្ត្រ៖ Prionodon pardicolor) ស្វាក្តាម (ឈ្មោះអង់គ្លេស៖ Common Long-tailed Macaque ឈ្មោះវិទ្យាសាស្ត្រ៖ Macaca fascicularis) ស្វាត្រោស (ឈ្មោះអង់គ្លេស៖ Northern Pig-tailed Macaque ឈ្មោះវិទ្យាសាស្ត្រ៖ Macaca leonina) ខ្ទីន (ឈ្មោះអង់គ្លេស៖ Large Indian Civet ឈ្មោះវិទ្យាសាស្ត្រ៖ Viverra zibetha) កំពីងដូង (ឈ្មោះអង់គ្លេស៖ Spotted Linsang ឈ្មោះវិទ្យាសាស្ត្រ៖ Prionodon pardicolor) ពង្រូល(ឈ្មោះអង់គ្លេស៖ Sunda Pangolin ឈ្មោះវិទ្យាសាស្ត្រ៖ Manis javanica) និងប្រភេទថនិកសត្វ បក្សី ល្មូនទទួលរងគ្រោះថ្នាក់តិចតួចមួយចំនួនទៀតកំពុងមានវត្តមាននៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តកោះកុង។

ក្រសួងថា ភេខ្លួនរលោងជាប្រភេទភេទដែលមានទំហំ និងពណ៌ប្រហាក់ប្រហែលនឹងភេខ្លួនសំប៉ែត ដែលខុតគ្នានោះត្រង់ថា ភេខ្លួនរលោកមានដងខ្លួនរលោងរាបស្មើ និងមានកន្ទុយសំប៉ែង បំពងក បបូរមាត់លើថ្ពាល់ ក និងទ្រូងមានពណ៌លឿងស្រាល ។ ភេប្រភេទនេះមានរស់នៅតាមតំបន់វាលទំនាបដូចជា នៅតាមមាត់ពាមទន្លេ មាត់ទន្លេ ព្រៃកោងកាង ស្ទឹង បឹង និងអូរ ។ ភេខ្លួនរលោងនេះ រស់នៅជាក្រុមគ្រួសារដែលមានមេបា និងកូនរបស់វាដូចជាប្រភេទភេដទៃទៀតដែរ ។

ពួកវាតែងតែរួបរួមគ្នាជាច្រើនក្រុមក្នុងការរកចំណីដែលជាវិធីមានប្រសិទ្ធភាពបំផុត ដែលអាហារសំខាន់របស់ពួកវាគឺពពួកសត្វសំបករឹង (ក្តាម លៀស គ្រំ) និងត្រី ។ ប្រភេទនេះមានវត្តមាននៅក្នុងខេត្តក្រ ចេះ ព្រែកទាល់ (ឋបនីយជីវៈមណ្ឌលបឹងទន្លេសាប) និងស្រុកកោះញែក ខេត្តមណ្ឌលគិរី ។
គេក៏ឃើញមានវត្តមាននៅក្នុងប្រទេសប៉ាគីស្ថាន និងឥណ្ឌ រហូតដល់តំបន់ជាច្រើននៅអាស៊ីអាគ្នេយ៍ ភេតូចជាប្រភេទមានដោយបង្គួរ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (VU) ជាប្រភេទងាយទទួលរងគ្រោះនៅលើពិភពលោក ។ ភេប្រភេទនេះ ក៏កំពុងរងគ្រោះដោយសារការទាក់ចាប់ ដើម្បីធ្វពាណិជ្ជកម្ម បរបាញ់ និងការបាត់បង់ទីជម្រក៕

<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ