រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលរដ្ជបាលទំនប់ទឹក និងកម្លាំងជំនាញ នៃអធិការនគរបាលខណ្ឌបឹងកេងកង បានធ្វើការឃាត់ខ្លូនជនសង្ស័យ ចំនួន០១នាក់ ពាក់ព័ន្ធករណីលួចយកទូរសព្ទដៃ ប្រព្រឹត្តនៅចំណុចមុខហាងលក់គ្រឿងសំណង់ ផ្លូវលេខ១៩៩ ភូមិ០៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល២២:៣០នាទី ។
ជនសង្ស័យឈ្មោះ ចក់ ផាន់នី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះជួល ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ មុខរបរ មិនពិតប្រាកដ ។
វត្ថុតាងចាប់យករួមមាន ៖ ទូរសព្ទដៃ ០១គ្រឿង ម៉ាក Tecno ពណ៌ទឹកប្រាក់ ។ បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ចែករំលែកព័តមាននេះ