ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងទ័ព​កម្ពុជា វៀតណាម និង​ឡាវ សរុប​ជាង​២​ពាន់​នាក់ ធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​សង្គ្រោះ​គ្រោះ​មហន្តរាយ​រួម​គ្នា បញ្ចប់​ដោយ​ជោគជ័យ

13 ម៉ោង មុន

ហាណូយ ៖ នៅ​ទីលាន​ហ្វឹកហាត់ កងពលតូច​វិស្វកម្ម​ទី​២៤៩ នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៦ បាន​ធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​សង្គ្រោះ​គ្រោះ​មហន្តរាយ រួម​គ្នា​រវាង​កងទ័ព​៣​ប្រទេស «​កម្ពុជា​-​ឡាវ​-​វៀតណាម​» ប្រចាំឆ្នាំ​២០២៦ ប្រកបដោយ​ភាព​ភាព​ជោគជ័យ ក្នុង​គោលដៅ​ចម្បង​សំខាន់​បំផុត​របស់​កងទ័ព​ទាំង​៣ គឺ​ការ​ការពារ និង​សង្គ្រោះ​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ទាំង​៣​ប្រទេស នេះ​បើ​យោង​តាម​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ។

នាយ​ឧត្តមសេនីយ៍ ទៀ សីហា សូម​កោតសរសើរ​ក្រសួង​ការពារ​ប្រទេស​វៀតណាម ដែល​បាន​ប្រើប្រាស់​ធនធានមនុស្ស ២,៣៨២​នាក់ ក៏​ដូច​ជា​សម្ភារ​សង្គ្រោះ​ដ៏​ទំនើប​ថ្មី ដើម្បី​ទប់ទល់ បង្ការ សង្គ្រោះ​លើ​គ្រោះ​មហន្តរាយ ព្យុះ ទឹកជំនន់ បាក់​ដី បាក់​អាគារ ដោយ​បាន​បង្ហាញ នូវ​បទ​ពិសោធន៍​ខ្ពស់ ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាជន ។

សូម​ជម្រាប​ថា កងទ័ព​កម្ពុជា ៧២​នាក់ និង​កងទ័ព​ឡាវ ៧៤​នាក់ បាន​រួមចំណែក​ក្នុង​ការ​រៀបចំ​លំ​ហាត់​ហ្វឹកហ្វឺន ទទួល​បាន​នូវ​បទ​ពិសោធន៍​យ៉ាង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​គ្រោះ​មហន្តរាយ ៕