ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាប់ពីសន្និសីទធំ ! គណៈប្រតិភូធនាគារកណ្តាល ហ្វ្រង់កូហ្វូនធ្វើដំណើរទស្សនកិច្ចឈ្វេងយល់ពីភាពអស្ចារ្យនៃទឹកដីអង្គរ

3 ម៉ោង មុន

ខេត្តសៀមរាប ៖ គណៈ​ប្រិ​ភូ​ជាន់ខ្ពស់​ថ្នាក់​ទេសាភិបាល​ធនាគារកណ្តាល​ហ្វ្រ​ង់​កូ​ហ្វូ​ន បាន​អញ្ជើញ​ទស្សនកិច្ច​នៅ​រមណីយដ្ឋាន​អង្គរ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​០១ ខែមិថុនា​នេះ ។

នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៦ ឯកឧត្តម​បណ្ឌិត ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ទទួល​ស្វាគមន៍​គណៈប្រតិភូ​ជាន់ខ្ពស់​ថ្នាក់​ទេសាភិបាល​ធនាគារកណ្តាល​ហ្វ្រ​ង់​កូ​ហ្វូ​ន ដឹកនាំ​ដោយ​លោក​ជំទាវ​បណ្ឌិត ជា សិរី ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា អញ្ជើញ​ទស្សនា​ប្រាសាទ​នានា​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ។

ដំណើរ​ទស្ស​និក​ច្ចនេះ បាន​អនុញ្ញាត​ឱ្យ​គណៈប្រតិភូ​បាន​ឈ្វេងយល់​អំពី​ប្រវត្តិសាស្ត្រ សិល្បៈ និង​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​នៃ​រមណីយដ្ឋាន​អង្គរ ព្រមទាំង​សមិទ្ធផល​សំខាន់​ៗ​មួយ​ចំនួន​របស់​អាជ្ញាធរ​ជាតិ​អប្សរា​ផង​ដែរ ។

សូម​បញ្ជាក់​ជូន​ថា ដំណើរ​ទស្សនកិច្ច​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណៈប្រតិភូ​បាន​បញ្ចប់​ការ​ចូលរួម​សន្និសីទ​ថ្នាក់​ទេសាភិបាល​ធនាគារកណ្តាល​ហ្វ្រ​ង់​កូ​ហ្វូ​ន លើក​ទី​២៨ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៦ នៅ​រាជធានី​ភ្នំពេញ ៕