ខេត្តកំពត ៖ មិនទុកយូរឡើយ ! សមត្ថកិច្ច៣២នាក់ និងអ្នកទទួលផល៤នាក់ ត្រូវតំណាងអយ្យការចោទប្រកាន់ពីបទសមគំនិតលួច និងលុបបំបាត់ភស្តុតាង ។

ជាក់ស្តែងស្នងការដ្ឋាននគរបាលខេត្តកំពត បានប្រកាសនាយប់ ថ្ងៃទី៣១ ខែឧសភានេះថា ៖ សមត្ថកិច្ចដែលពាក់ពន្ធ័ទាំង ៣២នាក់រួមនឹងអ្នកទទួលផល ០៤នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងចោទប្រកាន់ តាមរយៈដីកាបញ្ជូនរឿងឱ្យស៊ើបសួរពីបទផ្តើមគំនិត សមគំនិត ក្នុងបទលួចដោយមានស្ថានទម្ងន់ទោស បទលុបបំបាត់ភស្តុតាង និងបទទទួលផលចោរកម្ម តាមបញ្ញាត្តិមាត្រា ២៨ មាត្រា២៩ មាត្រា៣៥៣ មាត្រា៣៥៧ មាត្រា៣៩៩ មាត្រា៤០០ និងមាត្រា៥៣៣ នៃក្រមព្រហ្មទណ្ឌ ។









ចែករំលែកព័តមាននេះ