ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំចេះតែហាន ! ជិះម៉ូតូកែស៊ីម៉ាំងរំខានគេពេក ត្រូវអាវុធហត្ថឃាត់ខ្លួនអប់រំ រីឯម៉ូតូ៨គ្រឿងត្រូវដេកប៉ុស្តិ៍

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្មេង​ទំនើង​៧​នាក់ និង​ម៉ូតូ​៨​គ្រឿង ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បង្ក្រាប​យក​ទៅ​ព្រមាន និង​អប់រំ ពាក់ព័ន្ធ​ករណី​កែ​ច្នៃ​បំពង់​ស៊ី​មាំ​ង​ម៉ូតូ ខុស​លក្ខណៈ​បច្ចេកទេស ។

ជាក់ស្តែង​នៅ​វេលា​ម៉ោង​៥:១០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៦ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ​បាន​ធ្វើការ​បង្ក្រាប ក្រុម​ក្មេង​ទំនើ​.​ង​ចំនួន​០៧​នាក់ និង​ម៉ូតូ​ចំនួន ០៨​គ្រឿង ដែល​បាន​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ខុស​លក្ខណៈ​បច្ចេកទេស បង្ក​ឲ្យ​មាន​សំឡេង​រំខាន​ដល់​ប្រជាពលរដ្ឋ និង​បង្ក​ឲ្យ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណ​: នៅ​ចំណុច​ក្នុង​បរិវេណ​កា​រ៉ា​ស់​សាំង total ផ្លូវជាតិ​លេខ​6 ស្ថិត​ភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

បន្ទាប់​ពី​បាន​ព្រមាន និង​អប់រំ​ណែនាំ​រួច កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ បានឱ្យ​ម្ចាស់​ម៉ូតូ ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ម៉ូតូ​ខុស​លក្ខណៈ​បច្ចេកទេស បង្ក​ការ​រំខាន​ដល់​សាធារណ​:​ជន​តទៅ​ទៀត ចំណែក​ម៉ូតូ​ទាំង​០៨​គ្រឿង បាន​ដកហូត​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ៕