ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊យធំហើយ ! ក្រុមក្លែងបន្លំជាព្រះសង្ឃ៦នាក់ ត្រូវមន្ត្រីសង្ឃចាប់ផ្សឹក រួចប្រគល់ឱ្យសមត្ថកិច្ចចាត់ការតាមច្បាប់

3 ម៉ោង មុន

ខេត្ត​កំពង់​ឆ្លាំង ៖ ជន​ក្លែងខ្លួន​ជា​សង្ឃ​ចំនួន​៥​នាក់ និង​អ្នកបើកបរ pass app ម្នាក់​ទៀត ត្រូវ​បាន​មន្ត្រី​សាលាស្រុក មន្ត្រី​សង្ឃ​ខេត្ត និង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៦ នៅ​ក្នុង​វត្ត វា​រី​ផា​សុខា​រាម ហៅ​វត្ត​ទឹក​ជុំ ស្ថិត​នៅ​ក្នុង​ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស គ្រា​ដែល​ក្នុង​វត្តមាន​កម្មវិធី ធ្វើបុណ្យ​រាប់បាត្រ​ព្រះសង្ឃ​ខួប​គម្រប់​៦​ឆ្នាំ ឧទ្ទិស​កុសល​ប្រគេន​ព្រះ​សព លោក​ឪ សំ ប៊ុ​ន​សាន ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកផុស​បាទ​ឲ្យ​ដឹង​ថា ដោយ​មានការ​សង្ស័យ​ឃើញ​ព្រះសង្ឃ​ចំនួន​៦ អង្គ ទៅ​ដល់ទី​តាំង​វត្ត បាន​ចូលរួម​រាប់បាត្រ (​ឈរ​តម្រង់​ជួរ​បិណ្ឌបាត​ដូច​ព្រះសង្ឃ​ពិតប្រាកដ​) ពេល​នោះ​មន្ត្រី​សង្ឃ និង​លោក ឡុ​ច វ៉ា​ន់​នី​ន ប្រធាន​ការិយាល័យ សង្គមកិច្ច និង​សុខមាលភាព​សង្គម​ស្រុក​ទឹកផុស បាន​ចូលរួម​សហការ​ជាមួយ​ព្រះ​មន្ត្រី​សង្ឃ​ខេត្ត និង​ព្រះ​មន្ត្រី​សង្ឃ​នៃ​សាលា​អនុគណ​ស្រុក​ទឹកផុស​បាន​ឃាត់​សួរនាំ ហើយ​ក៏​បានដឹង​ថា គឺជា​សង្ឃ​ក្លែងក្លាយ​ចំនួន​៦ នាក់ និង​អ្នកបើកបរ pass app ម្នាក់​ទៀត ។

ក្រោយ​ដឹង​ថា ជា​សង្ឃ​ក្លែងក្លាយ មន្ត្រី​សង្ឃ​ក៏​ចាប់​ផ្សឹក​សង្ឃ​ក្លែងក្លាយ​ទាំង​៦​នាក់ ប្រគល់​ជូន​សមត្ថកិច្ច​បន្ត​នីតិវិធី ។​ចំពោះ​សម្ភារៈ​ដកហូត​រួម​មាន បាត​ចំនួន​៤ កាបូប​ដាក់​ខោអាវ​ចំនួន​៧ pass up ចំនួន​២​គ្រឿង និង​ទូរ​សព្ទ​ដៃ​ចំនួន​៥ គ្រឿង ។ សង្ឃ​ក្លែងក្លាយ​ទាំង​៦​នាក់ មាន ១. ឈ្មោះ នាក់ យ៉ុ​ង អាយុ​៥៣​ឆ្នាំ ២.​ឈ្មោះ​ប្រាក់ សម្ផស្ស អាយុ​១៦​ឆ្នាំ ៣.​ឈ្មោះ ហ៊ាន ឆាន​ន់ អាយុ​១៧ ឆ្នាំ ទាំង​៣​នាក់ រស់នៅ​ឃុំ​ដងទង់ ស្រុក​ដងទង់ ខេត្តកំពត ។ ៤​ឈ្មោះ ឈឹ​ក មិ​នា អាយុ​១៩ ឆ្នាំ រស់នៅ​ស្រុក​ឈូក ខេត្តកំពត ។ ៥ ឈ្មោះ ហេង សុ​ផាត់ អាយុ ១៩ ឆ្នាំ រស់នៅ​ឃុំ​ខុន​រ៉​ង ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ ៦ ឈ្មោះ អ៊ូច រ​ដ្ឋា​ដា អាយុ​៣២​ឆ្នាំ រស់នៅ​ឃុំ​ព្រៃ​អំពក ស្រុក​គី​រី​វង្ស ខេត្តតាកែវ និង ៧​ឈ្មោះ មូល វ៉ាង​ស៊ី​អ៊ី​ត អាយុ​១៨ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​រកា​កោង​២ ស្រុក​មុខកំពូល​ខេត្តកណ្ដាល ជា​អ្នកបើកបរ pass app ។

ក្រោយ​ការ​ចាប់​ផ្សឹក ពី​មន្ត្រី​សង្ឃ ស្រុក​នៅ​ខេត្តកំពង់ឆ្នាំង ជន​ក្លែង​ក្លាយជា​សង្ឃ និង​អ្នកបើកបរ​ផឹក​ស្អាត​ត្រូវ​បាន​បញ្ជូន​ទៅ​សមត្ថកិច្ច​នគរបាល​ដើម្បី​បន្ត​នីតិវិធី ៕