ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណ្ឌចំការមនចុះឆែករដ្ឋបាល ២ទីតាំងនៅទន្លេបាសាក់ ឃាត់ខ្លួនជនជាតិឥណ្ឌូនេស៊ី ៨នាក់ គ្មានលិខិតឆ្លងដែន និងហួសទិដ្ឋាការ

5 ម៉ោង មុន

គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន ឆែកឆេរ​រដ្ឋបាល ២​ទីតាំង រក​ឃើញ​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ៨​នាក់ ជា​បុរស គ្មាន​លិខិតឆ្លងដែន និង​ហួស​ទិដ្ឋាការ ។

រដ្ឋបាល​ខណ្ឌចំការមន បាន​ប្រកាស​នា​ល្ងាច​ថ្ងៃ​ទី​៣០ ខែឧសភា​នេះ​ថា ៖ នៅ​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០២៦ គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌចំការមន​ដឹកនាំ​ដោយ លោក កៀង ល័​ក្ស អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌចំការមន និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌចំការមន ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ផ្លូវច្បាប់​ពី លោក ញ៉ា​ន បូ​រី ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​ចំនួន​០២​ទីតាំង ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដោយ​មាន​សមាសភាព​ចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ ។


រដ្ឋបាល​ខណ្ឌចំការមន បាន​បន្ត​ថា ជា​លទ្ធផល ក្រុមការងារ​ចម្រុះ​រក​ឃើញ​អ្នក​ស្នាក់​នៅ​សរុប​ចំនួន​៤៣​នាក់ ស្រី​១៥​នាក់ មាន ០៥​សញ្ជាតិ (​ក្នុង​នោះ​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី ចំនួន​០៨​នាក់​ប្រុស (​ពុំ​មាន​លិខិតឆ្លងដែន និង​ហួស​ទិដ្ឋាការ​ស្នាក់​នៅ​) បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី​ចំពោះ​ទីតាំង​ទាំង​០២​ខាងលើ ពុំ​បា​នរក​សម្ភារ​ពាក់ព័ន្ធ​សង្ស័យ​បម្រើ​ការ​ឱ្យ​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ។