ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងនាំគ្នា​ធ្វើសកម្មភាពគា.ស់លួ.ចទ្វារ និងសម្ភារៈក្នុងអតីតសាលារៀនទុកចោល ត្រូវអស់លក្ខណ៍

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ជនសង្ស័យ​៣​នាក់​បាន​ធ្វើ​សកម្មភាព​ចូល​ទៅ​លួច​គ្រោងទ្វារ និង​ទ្វារ នៅ​ក្នុងផ្ទះ​មួយ​កន្លែង​ដែល​ជា​អតីត​សាលារៀន​មី​គី​វ៉េ តែ​បច្ចុប្បន្ន​ម្ចាស់​ទុក​ចោល ដោយ​ទៅ​រស់នៅ​ផ្ទះ​ផ្សេង​មួយទៀត ។ ខណៈ​ពេល​កំពុង​លួច ត្រូវ​បាន​អ្នក​ជិ​ខាង​ឃើញ ក៏​ទូរស័ព្ទ​ប្រាប់​ឲ្យ​ម្ចាស់ផ្ទះ​បានដឹង ហើយ​ម្ចាស់ផ្ទះ​រូប​នោះ​ក៏​បាន​ខ​ល​សុំ​ការ​អន្តរាគមន៍​ពី​នគរបាល​ប៉ុស្តិ៍​ដង្កោ ឲ្យ​ចុះ​ទៅ​ឃាត់ខ្លួន​ជន​ស​ង្ស័​បាន​២​នាក់ ចំណែក​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី ថ្ងៃត្រង់​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៦ នៅ​ត្រង់​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​៣៧១ ស្ថិត​នៅ​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​១,​ឈ្មោះ ហង់ សែន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ២,​ឈ្មោះ ម៉ៅ ដា​រ៉ូ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ទាំង​២​នាក់​នេះ​មានមុខ​របរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ដោយឡែក​បក្ខពួក​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ស្កា​យ ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ រត់គេច​ខ្លួន​បាត់​ស្រមោល ។

ជន​រង​គ្រោះ​ឈ្មោះ លី​ម សុខ ភេទ​ស្រី អាយុ​៧៦​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ផ្ទះ​លេខ​២A ផ្លូវ​លេខ​H០៥ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

នគរបាល​ដកហូត​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​(​ម៉ូតូ​ចាស់​)១​គ្រឿង ,​គ្រោងទ្វារ​ឈើ ចំនួន​០៨​គ្រោង ,​ទ្វារ​ឈើ​ចំនួន​០៣​ផ្ទាំង​ពី​ជនសង្ស័យ ប៉ុន្តែ​បាន​បាត់​ទ្វារ​ដែក​ចំនួន​១៤​ផ្ទាំង ,​គ្រោងបង្អួច​ដែក​ចំនួន​១១​គ្រោង ដែក​វេរ៉ង់ដា ប្រវែង​១២​ម៉ែត្រ ។ ,​ទ្វារ​ឈើ​ចំនួន​០៨​ផ្ទាំង ,​ខ្សែភ្លើង​១​ខ្សែ​ដែល​ត​ភ្ជាប់​ពី​បង្គោល​ភ្លើង​ចូល​ផ្ទះ​ប្រវែង​២០​ម៉ែត្រ ,​ឌីសង់ទ័រ​ភ្លើង ចំនួន​៤០ ,​និង​ខ្សែភ្លើង​ជា​ច្រើន​ដែល​បង្កប់​ក្នុង​ជញ្ជាំង​និង​ពិ​ដាន​។

នគរបាល​បាន​ប្រាប់​ថា កន្លង​មក​ផ្ទះ​ខាងលើ ត្រូវ​បាន​ម្ចាស់​ជួល​ឱ្យ​គេ​បើក​សាលារៀន​មី​គី​វ៉េ ប៉ុន្តែ​បច្ចុប្បន្ន​បាន​ទុក​ចោល ហើយ​កាលពី​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៦ វេលា​ម៉ោង​១១​និង​៥០​នាទី​ថ្ងៃត្រង់ ខណៈ​ម្ចាស់ផ្ទះ​នោះ កំពុង​រស់នៅ​ផ្ទះ​លេខ​២A ផ្លូវ​លេខ​០៥ បុរី​ប៉េង ហួត បឹង​ស្នោ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។ ក៏​មាន​អ្នក​ជិតខាង​ទូរស័ព្ទ​ប្រាប់​ថា មាន​ចោរ​ចូល​លួច​សម្ភារៈ​ក្នុងផ្ទះ​របស់​គាត់ ពេល​នោះ​ម្ចាស់ផ្ទះ​ក៏​បាន​ទូរស័ព្ទ​រាយការណ៍​ប្រាប់​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ ឱ្យ​ជួយ​អន្តរាគមន៍ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា ភ្លាម​ៗ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ខាងលើ​ក៏​បាន​ចុះ​កាន់​ទីតាំង​កើតហេតុ​នោះ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​២​នាក់ រួម​វត្ថុ​តាង​នាំ​យក​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដង្កោ ធ្វើការ​សាកសួរ​តាម​នីតិវិធី​ច្បាប់ ។ ចំណែក​បក្ខពួក​ជនសង្ស័យ​១​នាក់​ទៀត​ឈ្មោះ ស្កា​យ បាន​រត់គេច​ខ្លួន​បាត់ ហើយ​ក្រោយ​ពី​ការ​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​និង​បក្ខពួក​ឈ្មោះ ស្កា​យ ពិតជា​បាន​ធ្វើ​សកម្មភាព​ចូល​តាម​បង្អួច​ផ្ទះ​នោះ​លួច​យក​សម្ភារៈ​ខាងលើ​ពិតប្រាកដ​មែន ។ បន្ទាប់​មក​នគរបាល​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ច្បាប់​ហើយ ៕