ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងសង្គ្រាមមិនទាន់រលត់៖ អាមេរិកបើកការវា.យ​ប្រហារលើកទី៣ លើភាគខាងត្បូងអ៉ីរ៉ង់​

1 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ អា​មេ​រិ​ក​ប្រកាស​ នា​ថ្ងៃ​ទី​៣១​ ឧសភា​ ថា បាន​ធ្វើការ​វាយប្រហារ​ថ្មី​ទៀត​លើ​ភាគ​ខាងត្បូង​អ៉ី​រ៉​ង់ កាលពី​ចុង​ស​ប្ដា​ហ៍​សំដៅ​លើ​ប្រព័ន្ធ​រ៉ា​ដា​ និង​ប្រព័ន្ធ​ត្រួតពិនិត្យ​ដ្រូ​ន​ ទោះបី​មាន​បទ​ឈប់​គ្នា​ដែល​នៅ​ជា​ធរមាន​រវាង​ប្រទេស​ទាំង​២​ក្ដី​ ។

នេះ​ជា​ការ​វាយប្រហារ​លើក​ទី​៣​របស់​អា​មេ​រិ​កលើ​ភាគ​ខាងត្បូង​អ៉ី​រ៉​ង់ រយៈពេល​ត្រឹមតែ​មួ​យស​ប្ដា​ហ៍​បន្តិច​ ។ ការ​វាយប្រហារ​ថ្មី​នេះ​ សំដៅលើ​ទីក្រុង​ GORUK ភាគ​ខាងត្បូង​អ៉ី​រ៉​ង​ និង​កោះ​QESHM​ ជិត​ច្រក​សមុទ្រ​ហ័​រ​មូស​។ ប្រតិបត្តិការ​ទាំងនោះ​ធ្វើ​ឡើង កាលពី​ថ្ងៃ​ទី​៣០​ និង​៣១ ​ឧសភា ជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​វាយប្រហារ​របស់​អ៉ី​រ៉​ង់
​កម្ទេច​ដ្រូ​ន​ធុន​MQ-1​មួយ​គ្រឿង​របស់​អា​មេ​រិ​ក ដែល​ធ្វើ​ប្រតិបត្តិ​ការណ៍​ពីលើ​ដែនទឹក​អន្តរជាតិ​ ។

ចំណែក​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៉ី​រ៉​ង់ ​ប្រកាស​នា​ថ្ងៃ​ទី​១ ​មិថុនា​ ថា បាន​វាយប្រហារ​មូលដ្ឋាន​មួយ​ដែល​ប្រើប្រាស់​ដោយ​កងទ័ព​អា​មេ​រិ​ក ​ដើម្បី​វាយប្រហារ​លើ​ដែនដី​ខ្លួន​ ។ គេ​មិន​បាន​បញ្ជាក់​ថា​ តើ​ទីតាំង​នោះ​ស្ថិត​នៅ​ទីណា​ឡើយ តែ​មុន​នេះ​ បន្តិច​កងទ័ព​គុយ​វ៉ែត​ប្រកា​សថា បាន​ប្រឈម​មុខ​នឹង​ការ​វាយប្រហារ​ដោយ​ដ្រូ​ន ​និង​មី​ស៊ីល​។
ម្យ៉ាងទៀត​ កងទ័ព​អា​មេ​រិ​ក​ប្រកាស​កាលពី​យប់​ថ្ងៃ​ទី​៣០​ ឧសភា​ ថា កងកម្លាំង​ខ្លួន​បាន​រារាំង​នាវា​ដឹក​ទំ​និ​ញ្​១​គ្រឿង​ដែល​ប៉ុនប៉ង​ទម្លុះ​ការ​ហ៊ុម​ព័ទ្ធ​កំពង់​ផែអ៉ី​រ៉​ង់ ដោយ​បាញ់​មី​ស៊ីល​មួយ​គ្រាប់​សំដៅ​បន្ទប់​ម៉ា​ស៊ី​ន​ ។

តាម​ទីបញ្ជាការដ្ឋាន​កណ្ដាល​កងទ័ព​អា​មេ​រិ​ក​នៅ​ម​ជ្ឈឹ​ម​បូព៌ាថា នាវា​កា​ហ្គោ​ឈ្មោះ​LYANSTAR​ដោត​ទង់ជាតិ​ហ្គាំ​ប៊ី​នោះ ធ្វើ​មិនដឹងមិនឮ​ចំពោះ​ការ​បាញ់​ព្រមាន​២០​លើក ពី​សំណាក់​កងទ័ព​អា​មេ​រិ​ក​នា​ពេល​យប់ ​ខណៈ​ប៉ុនប៉ង​បើក​ចូល​ក្នុង​កំពង់​អ៉ី​រ៉​ង់​មួយ​ ។ នាវា​នោះ​ ស្ថិត​ក្នុង​ឈូង​សមុទ្រ​អូ​ម៉​ង់ ដោយ​កងទ័ព​អា​មេ​រិ​ក​មិន​បាន​ឡើង​ចូល​ឡើយ​។

សកម្មភាព​នោះ​ កើត​មាន​បន្ទាប់​ពី​មានការ​ប្រទូស្ត​រ៉ា​យ​គ្នា​ជា​ថ្មី ក្នុង​ស​ប្ដា​ហ៍​កន្លង​ទៅ​ក៏​ទោះបី​មាន​បទ​ឈប់​បាញ់​គ្នា​ដ៏​ផុយ​ស្រួយ​ដែល​ចូល​ជា​ធរមាន​ចាប់តាំងពី​ថ្ងៃ​ទី​៧​មេ​សា​មក​ក្ដី​ ។ ជាមួយ​អន្តរាគមន៍​ថ្មី​នេះ​ កងទ័ព​អា​មេ​រិ​ក បាន​រារាំង​នាវា​៦​គ្រឿង​ទៀត ​ដែល​ប៉ុនប៉ង​ទម្លុះ​ការ​ហ៊ុម​ព័ទ្ធ ហើយ​ក្នុង​ច​ណោ​ម​នាវា​ទាំងនេះ​មាន​តែ​១​គ្រឿង​ដែល​អនុញ្ញាត​ឲ្យ​បន្តដំណើរ​ ។ ចំណែក​នាវា​ដល់​១១៦​គ្រឿង​ត្រូវ​បង្ខំចិត្ត​បក​ក្រោយ​វិញ​ ។

ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍ FOX NEWS ​កាលពី​ថ្ងៃ​ទី​៣០ ​ឧសភា ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​
ណា​ល់​ ត្រាំ​ អះអាង​ថា​ លោក​បាន​ទទួល​ការ​សន្យា​របស់​អ៉ី​រ៉​ង់​ថា នឹង​មិន​បំពាក់អាវុធ​នុយក្លេអ៊ែរ​ឡើយ ដោយ​មិន​ផលិត​ក្នុងស្រុក​ឬ​ទិញ​ពី​បរទេស​។ រឿង​នេះ​ជា​ចំណុច​សំខាន់​មួយ​នៃ​ការ​ចរចា​ដើម្បី​បញ្ចប់សង្គ្រាម​ ៕