ប្រទេសមីយ៉ាន់ម៉ា ៖ ការផ្ទុះក្នុងតំបន់ឧទ្ទាមមួយ នាភាគខាងជើងមីយ៉ាន់ម៉ា បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច៤៦នាក់ និងរបួស៧០នាក់ ។ បណ្ដាកុមារស្ថិតក្នុងចំណោមជនរងគ្រោះ ដោយសារគ្រឿងផ្ទុះដោយចៃដន្យ
នោះ ។

សមាជិកនៃភ្នាក់ងារជួយសង្គ្រោះម្នាក់នៃស្រុកណាមកាក្នុងរដ្ឋសាន កន្លែងកើតមានការផ្ទុះអះអាងថា មនុស្សយ៉ាងតិច៤៦នាក់ស្លាប់ ក្នុងនោះ មានបណ្ដាកុមារនិង៧០នាក់រងរបួស។ ភ្នាក់ងារសង្គ្រោះម្នាក់ទៀតអះអាងពីចំនួនអ្នកស្លាប់ថា មានដល់៥៩នាក់។
ពួកឧទ្ទាមក្រុមកងទ័ពរំដោះជាតិតាអាង ជាក្រុមឧទ្ទាមជនជាតិភាគតិចខ្លាំងមួយរបស់ប្រទេសគូសបញ្ជាក់ថា ការផ្ទុះដោយចៃដន្យមួយនៃគ្រឿងផ្ទុះដែលស្តុកទុកសម្រាប់ប្រើក្នុងអណ្ដូងរ៉ែ កើតមានកាលពីថ្ងៃទី៣១ ឧសភា នាវេលាថ្ងៃត្រង់ ក្នុងឃុំណាមកាមរដ្ឋសាន ។
ក្រុមឧទ្ទាមនោះអះអាងថា ការផ្ទុះនោះ សម្លាប់អ្នកភូមិច្រើននាក់តែមិនបញ្ជាក់ពីចំនួន។ ក្រុមឧទ្ទាមនេះបន្តថា គ្រឿងផ្ទុះនោះ ជារបស់ផ្នែកសេដ្ឋកិច្ចរបស់ខ្លួនហើយការស៊ើបអង្កេតមួយកំពុងបើកធ្វើ ដើម្បីបញ្ជាក់ពីមូល
ហេតុ៕

ចែករំលែកព័តមាននេះ