ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​ម៉ា​រី​ន​បារាំង​សហការ​ជាមួយ​អង់គ្លេស ស្ទាក់​ចាប់​នាវា​ដឹក​ប្រេង «​កង​នាវា​ខ្មោច​» របស់​រុ​ស្ស៊ី ក្នុង​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក

4 ម៉ោង មុន

បារាំង​-​រុ​ស្ស៊ី ៖ កង​ម៉ា​រី​ន​បារាំង​ កាលពី​ថ្ងៃ​ទី​៣១ ​ឧសភា បាន​ចាប់​នាវា​ដឹក​ប្រេង​១​គ្រឿង​មក​ពី​រុ​ស្ស៊ី ក្នុង​ឱកាស​នៃ​ប្រតិបត្តិការ​មួយ​ឯនាយ​សមុទ្រ​ក្នុង​មហាសមុទ្រ​អ​ត្ល​ង់​ទិ​ក ជាមួយ​ការ​ជួយ​ទ្រទ្រង់​របស់​ដៃគូ​ជា​ច្រើន ក្នុង​នោះ​ មាន​អង់គ្លេស​ដែរ​ ។ នេះ​បើ​តាម​ការ​ប្រកាស​ កាលពី​ថ្ងៃ​ទី​១ ​មិថុនា​ តាម​បណ្ដាញ​សង្គម​X របស់​ប្រមុខរដ្ឋ​បារាំង​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង​។

ក្នុង​សារ​មួយ​ជាមួយ​បណ្ដា​រូបភាព​នៃ​ការ​ចាប់​នាវា​នោះ លោក​ម៉ា​ក្រុង​បន្ត​ថា វា​ជា​ការ​មិន​អាច​ទទួលយក​បាន​ដែល​បណ្ដា​នាវា​ដែល​ពង្វាង​ទណ្ឌកម្ម​អន្តរជាតិ រំលោភ​បំពាន​ច្បាប់​សមុទ្រ ​ហើយ​យក​ប្រាក់​ទៅ​ធ្វើសង្គ្រាម ប្រឆាំង​អ៊ុយ​ក្រែ​ន​ចាប់តាំងពី​ជាង​៤​ឆ្នាំ​មក​ហើយ​ ។

នេះ​ជា​ការ​ស្ទាក់​ចាប់​នាវា​ដឹក​ប្រេង​លើក​ទី​៤​ហើយ​របស់​បារាំង ដែល​ចូលរួម​ក្នុង​ការ​តស៊ូ​ប្រឆាំង​កង​នាវា​ខ្មោច
​រុ​ស្ស៊ី​៕