ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ខេត្តស្វាយរៀង​ បង្ក្រាប​ទីតាំងអន​ឡាញ​ស្គេមមួយនៅ​ក្រុង​បា​វិត ឃាត់ខ្លួន​ជនសង្ស័យ​​៤៥​នាក់

1 ម៉ោង មុន

ខេត្តស្វាយរៀង ​៖ ​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង បាន​ធ្វើការ​ចុះ​បង្ក្រាប​បទល្មើស​ប៉ុនប៉ង​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (Online Scams) នៅ​ក្រុង​បា​វិត ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ ៤៥​នាក់ និង​វត្ថុ​តាង​មួយ​ចំនួន​ធំ​ ។

​ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០ ​ខែឧសភា ឆ្នាំ​២២៦​ នៅ​ភូមិ​បា​វិត​កណ្តាល​ សង្កាត់​បា​វិត ​ក្រុង​បា​វិត ​។

​បើ​តាម​មន្ត្រី​កង​រាជ​អា​វុធហត្ថ​បាន​ឲ្យ​ដឹង​ថា កា​បង្ក្រាប​នេះ​ដោយ​បញ្ជា​ផ្ទាល់​ពី​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ដឹកនាំ​លោក​វរសេនីយ៍ឯក ស្រី វត្ថា មេបញ្ជាការ​រង និង​មានការ​ចូលរួម​ពី​លោកអភិបាលរង​ក្រុង​បា​វិត លោក​មេ​ភូមិ​បា​វិត​កណ្ដាល និង​ការ​សម្របសម្រួល​ពី​លោក ហួត វិចិត្រ ព្រះរាជអាជ្ញា​រង ស្ថិត​នៅ​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​នៅ​ភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ​។

ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ កម្លាំង​សមត្ថកិច្ច​បាន​រក​ឃើញ​វត្ថុ​តាង ​រួម​មាន​ ៖ តុ​ចំនួន​២១, កៅអី​ចំនួន​៥៩, ទូរសព្ទ​ដៃ​ចំនួន​៦៩​គ្រឿង​, ទូរសព្ទ​ដៃ​(​ក្រុមហ៊ុន​) ចំនួន​៥៨​គ្រឿង​, សៀវភៅ​កត់ត្រា ចំនួន​៨​ក្បាល​, កាត​បញ្ចូល​ទូរស័ព្ទ ១$ (​មិត្ត​ហ្វូ​ន​) ចំនួន​១៨០​សន្លឹក​, ដុំ​WIFI ចំនួន​២, សៀវភៅ​ការងារ​ជនបរទេស ចំនួន​៥៦​សន្លឹក​, លិខិតឆ្លងដែន ចំនួន​៥៥​ក្បាល​, ស៊ី​មកា​ត ចំនួន​១០៨, អត្តសញ្ញាណប័ណ្ណ ចំនួន​២៤​សន្លឹក​, ប័ណ្ណបើកបរ​ចិន ចំនួន​២ និង​កាត​ធនាគារ​ចិន​ចំនួន​១៩​ ។

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​នាំ​ខ្លួន​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ដើម្បី​កសាង​សំណុំរឿង​អនុវត្ត​តាម​នីតិវិធី​ ៕​