ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កាហ្វេ និងតែ៖ ជំនួយការការពារខួរក្បាលពីការ​គេងមិនគ្រប់គ្រាន់

4 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ការសិក្សាថ្មីពីសាកលវិទ្យាល័យជាតិសិង្ហបុរីបានរកឃើញថា ការទទួលទានកាហ្វេ និងតែជាប្រចាំ ជួយការពារការចុះខ្សោយនៃ «ការចងចាំសង្គម» ដែលបង្កឡើងដោយការ​គេងមិនគ្រប់គ្រាន់។

កាហ្វេអ៊ីនមានសមត្ថភាពកាត់បន្ថយសារធាតុ​ដែលធ្វើឱ្យមុខងារសរសៃប្រសាទខួរក្បាលចុះខ្សោយ។ ការទម្លាប់ទទួលទានភេសជ្ជៈទាំងនេះក្នុងកម្រិតសមស្រប មិនត្រឹមតែជួយឱ្យស្មារតីភ្លឺស្វាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយការពារប្រឆាំងនឹងជំងឺវង្វេងវង្វាន់ និងជំងឺភ្លេចភ្លាំងនៅថ្ងៃអនាគត៕